ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង នាំចេញធ្យូងថ្មខុសច្បាប់តម្លៃ ៣៧០លានដុល្លារ ដោយរំលោភលើទណ្ឌកម្មយូអិន

សេអ៊ូល៖ ប្រទេសកូរ៉េខាងជើង បាននាំចេញធ្យូងថ្មមានតម្លៃ ៣៧០ លានដុល្លារកាលពីឆ្នាំមុន ដោយរំលោភលើទណ្ឌកម្ម របស់អង្គការសហប្រជាជាតិ នេះបេីយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។

ទីភ្នាក់ងារសារព័ត៌មានយុនហាប់ បានចុះផ្សាយឲ្យដឹងថា ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើងភាគច្រើន តាមរយៈការផ្ទេរពីមួយទៅមួយ ទៅនាវាខុសច្បាប់ រវាងនាវាកូរ៉េខាងជើង និងកប៉ាល់ចិន។

ផ្ទាំងពាណិជ្ជកម្ម

សេចក្តីសម្រេច របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ បានហាមប្រាមកូរ៉េខាងជើង ពីការនាំចេញធ្យូងថ្ម និងរ៉ែផ្សេងទៀត ដែលអាចត្រូវបានប្រើដើម្បីរកប្រាក់ចំណូល សម្រាប់ការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោង៕ ដោយ៖ ឈូក បូរ៉ា

To Top