បរទេស៖ មេរោគរលាកសួត បង្កឡើងដោយវីរុស កូរ៉ូណា ដែលមានឈ្មោះថា ២០១៩ – nCoV ត្រូវបានគេរកឃើញដំបូងនៅទីក្រុងវូហាន ប្រទេសចិន កាលពីខែធ្នូ ហើយចាប់តាំងពីពេលនោះ មកវាបានរាលដាលដល់ជិត ៣០ ប្រទេស។ ទីក្រុងចិនដែលមានប្រជាជនចំនួន ១១ លាននាក់ នៅខេត្តហ៊ូប៉ីត្រូវបានគេកំណត់ថា ជាចំណុចកណ្តាលនៃការផ្ទុះជំងឺនេះ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា គណៈកម្មាធិការសុខាភិបាល រដ្ឋរបស់ប្រទេសចិន បាននិយាយនៅថ្ងៃអង្គារថា ចំនួនអ្នកស្លាប់ដោយសារការផ្ទុះវីរុសថ្មីក្នុងប្រទេសចិន បានកើនឡើងដល់ ១.០១៦ នាក់។ ចំនួនករណីដែលបានបញ្ជាក់ថា ឆ្លងបានកើនឡើងដល់ ៤២.៦៣៨ នាក់។
អង្គការសុខភាពពិភពលោក (WHO) បានប្រកាសអាសន្នសុខភាពជា សកលដោយសារការផ្ទុះឡើងនៃជំងឺនេះដែរ៕
ប្រែសម្រួលៈ ណៃ តុលា