ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូងនិង សហរដ្ឋអាមេរិកប្រារព្ធ ធ្វើកិច្ចពិភាក្សាក្រុមការងារ ស្តីពីកូរ៉េខាងជើង

បរទេស៖ ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នៅថ្ងៃចន្ទនេះ បានប្រារព្ធធ្វើកិច្ចពិភាក្សា ក្រុមការងារ ដើម្បីសម្របសម្រួល គោលនយោបាយស្តីពីកូរ៉េខាងជើង ដោយការជំរុញរបស់ទីក្រុងសេអ៊ូលឲ្យ អនុញ្ញាតឲ្យមានការធ្វើដំណើរបែប បុគ្គល គឺជារបៀបវារៈ សំខាន់ ស្របពេលមានមន្ទិលសង្ស័យថា ជំនួយប្រឆាំងកូរ៉ូណាវីរុស អាចនឹងជាត្រូវយកមកពិភាក្សាគ្នាដែរឬទេ។

ប្រធានគណៈប្រតិភូសហរដ្ឋអាមេរិក ដែលជាអនុតំណាងពិសេសទទួល បន្ទុកគោលនយោបាយស្តីពីកូរ៉េខាងជើង លោក Alex Wong បានចូលក្នុងកិច្ចប្រជុំសម្ងាត់មួយ ជាមួយសមភាគីកូរ៉េខាងត្បូង គឺលោក Rhee Dong-yeol ដោយមិនបាននិយាយអ្វីជាមួយអ្នកសារព័ត៌មាន ក្រោយលោកទៅដល់ក្រសួងការបរទេស។

គួរបញ្ជាក់ថា នៅក្នុងសន្និសីទកាសែតសម្រាប់ឆ្នាំថ្មី ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន បានប្តេជ្ញាជំរុញឲ្យមានការប្តូរមតិយោបល់អន្តរកូរ៉េ ស្របពេលមានការជាប់គាំង ក្នុងកិច្ចពិភាក្សានុយក្លេអ៊ែ រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាង ចាប់តាំងពីការបរាជ័យនៃជំនួបទីពីរ កាលពីខែកុម្ភៈឆ្នាំមិញមក៕

ប្រែសម្រួល៖ប៉ាង កុង

To Top