ព័ត៌មានអន្តរជាតិ

Nissan នឹងបញ្ឈប់ផលិតកម្ម ជាបណ្តោះអាសន្ន នៅរោងចក្រ Kyushu ដោយសារមេរោគកូរ៉ូណា

តូក្យូ ៖ ក្រុមហ៊ុនផលិត រថយន្តជប៉ុន Nissan បាននិយាយថា ក្រុមហ៊ុន Nissan Motor Co នឹងបញ្ឈប់ការផលិតជាបណ្តោះអាសន្ន នៅរោងចក្រ របស់ខ្លួននៅ Kyushu ដោយសារតែមេរោគឆ្លងថ្មីនេះ និងដោយសារកង្វះការផ្គត់ផ្គង់គ្រឿង បន្លាស់ពីប្រទេសចិនយោង តាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយក្រុមហ៊ុន Nissan ជាក្រុមហ៊ុនផលិត រថយន្តទីមួយ ដែលបញ្ឈប់ការផលិត នៅរោងចក្រមួយក្នុងប្រទេសជប៉ុន ដោយសារតែការផ្ទុះឡើង នោះបាននិយាយថា ទិន្នផលនឹងរងផលប៉ះពាល់ នៅថ្ងៃសុក្រ និងថ្ងៃទី ១៧ ខែកុម្ភៈ ។

សារព័ត៌មាន Nikkei បានរាយការណ៍ថា ការបញ្ឈប់នេះអាចជះឥទ្ធិពល ដល់ផលិតកម្ម ប្រហែល ៣.០០០ គ្រឿង។ កាសែតនេះបានគូសបញ្ជាក់ ពីក្រុមហ៊ុនផលិតនៅក្នុងប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេទី៣ ពឹងផ្អែកលើប្រទេសចិន សម្រាប់ការផ្គត់ផ្គង់។

រោងចក្រ Kyushu របស់ក្រុមហ៊ុន Nissan ផលិតម៉ូដែលរួមមាន Serena Minivan សម្រាប់ទីផ្សារជប៉ុន និងប្រភេទ Crossover ជារថយន្តលក់ដាច់បំផុតរបស់ Nissan នៅសហរដ្ឋអាមេរិក។ វាមានសមត្ថភាពប្រចាំឆ្នាំចំនួន ៥៣ ម៉ឺនគ្រឿង។ សារព័ត៌មាន Nikkei បានបន្តថា ខ្សែសង្វាក់ផលិតកម្មចំនួនពីរនៅឯរោងចក្រ Kyushu នឹងត្រូវបញ្ឈប់នៅថ្ងៃទី ១៤ ខែកុម្ភៈ ។

ក្រុមហ៊ុន Nissan បានបន្តថា ខ្លួនកំពុងរៀបចំចាប់ផ្តើមផលិតកម្មឡើងវិញ នៅប្រទេសចិនចាប់ពីថ្ងៃទី ១៧ ខែកុម្ភៈនៅរោងចក្ររបស់ខ្លួននៅខេត្ត Huadu ខេត្ត Guangdong និង Dalian ខេត្ត Liaoning ខណៈកាលបរិច្ឆេទនៃការចាប់ផ្តើមរោងចក្រផ្សេងទៀត មិនទាន់ត្រូវបានបញ្ជាក់ នៅឡើយទេ ៕
ដោយ៖លី ភីលីព

To Top