ដាកា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ថា មន្ត្រីមួយរូបបាននិយាយនៅថ្ងៃអង្គារនេះថា យ៉ាងហោចណាស់ មនុស្សចំនួន១៥នាក់បានស្លាប់ ក្រោយពីមានហេតុការណ៍ ក្រឡាប់ទូកលិចដឹកជនភៀសខ្លួនរ៉ូហ៊ីងយ៉ា នៅឆក ប៉េងហ្គាល់ ស្ថិតនៅភាគអាគ្នេយ៍ប្រទេសបង់ក្លាដេស ជាប់ព្រំដែនប្រទេសមីយ៉ាន់ម៉ា ។
លោក Hayat Ibna Siddique អ្នកនាំពាក្យឆ្មាំប្រចាំការ នៅឆ្នេរសមុទ្ររបស់ប្រទេសបង់ក្លាដេស បានប្រាប់ដល់ អ្នកសារព័ត៌មានមួយចំនួនថា ទូកបានលិចនៅឆក ប៉េងហ្គាល់ នៅជិតដែនកោះ Martin នៅព្រឹកថ្ងៃអង្គារនេះ ខណៈដែលព្យាយាមធ្វើដំណើរ ឆ្ពោះទៅកាន់ប្រទេសម៉ាឡេស៊ី ដោយខុសច្បាប់ ដែលមានពលរដ្ឋនៅលើនោះ ប្រមាណ១២២នាក់ ។
យោងតាមមន្ត្រីខាងលើ បានបញ្ជាក់ថា មនុស្សចំនួន៦៧នាក់ បានត្រូវជួយសង្គ្រោះបានទាន់ពេល និង៤០នាក់ផ្សេងទៀត កំពុងបាត់ខ្លួននៅឡើយ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា