ព័ត៌មានអន្តរជាតិ

ព័ត៌មានរសើប! សមាជិកអចិន្ត្រៃយ៍ របស់ប្រទេសចិនប្រចាំនៅ UN ខឹងសម្បារយ៉ាងខ្លាំង ចំពោះរបាយការណ៍បែកធ្លាយ ពាក់ព័ន្ធនឹងកូរ៉េខាងជើង

អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ថា អ្នកនាំពាក្យមួយរូប នៃសមាជិកអចិន្ត្រៃយ៍របស់ប្រទេសចិន ប្រចាំការនៅអង្គការសហប្រជាជាតិ (UN) បានថ្លែងកាលពីថ្ងៃចន្ទ ដោយគូសបញ្ជាក់ អំពីភាពអាក់អន់ចិត្ត និងក្តីបារម្ភទៅលើរឿងបែកធ្លាយ នៃរបាយការណ៍មួយ លើការដាក់ទណ្ឌកម្មប្រឆាំង នឹងសាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យកូរ៉េ (DPRK) ។

អ្នកនាំពាក្យ ដែលមិនបានប្រាប់ឈ្មោះឲ្យដឹងថា ប្រទេសចិន បានកត់សម្គាល់ថា របាយការណ៍ពង្រាងចុងក្រោយឆ្នាំ២០១៩ ដោយក្រុមអ្នកជំនាញការ នៃក្រុមប្រឹក្សាសន្តិសុខ ដែលជាគណៈកម្មាធិការ ដាក់ទណ្ឌកម្មលើ DPRK ត្រូវបានបែកធ្លាយដល់អ្នកសារព័ត៌មាន និងបង្កឲ្យមានការកើនឡើងកម្តៅខ្លាំង ដល់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងគ្មានមូលដ្ឋានណាមួយ ដែលធ្វើការចោទប្រកាន់ ប្រឆំាងនឹងប្រទេសចិន ។ ប្រទេសចិន សូមគូសបញ្ជាក់ ដោយមានការអាក់អន់ចិត្តជាខ្លាំង និងមានក្តីបារម្ភ និងស្នើសុំឲ្យធ្វើការស៊ើបអង្កេត ដោយលេខាធិការអង្គការសហប្រជាជាតិ ។

អ្នកនាំពាក្យបានបន្តថា ដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ ដែលផ្តោតសំខាន់លើ DPRK គួរតែត្រូវបានអនុវត្តនៅភាព ដែលអាចធ្វើទៅបានឆាប់បំផុត និងទាំងស្រុង ហើយប្រកបដោយភាពស្មោះត្រង់ ។ ការដាក់ទណ្ឌកម្មទាំងឡាយ គឺមានន័យថា គួរតែធ្វើជាជាងបញ្ចប់ត្រឹមហ្នឹង ។

ក្រៅពីការដាក់ទណ្ឌកម្មនានា កិច្ចខិតខំប្រឹងប្រែងនានា ឆ្ពោះទៅមុខដើម្បីដោះស្រាយ ខាងផ្នែកនយោបាយ ក៏ដូចជាតម្រូវការដែលធ្វើឡើង ដោយក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ដែលជាអ្នកដោះស្រាយ ដោយបញ្ជាក់ថា ទណ្ឌកម្មត្រូវបានវាយតម្លៃ ដែលមិនមែនចេតនា ក្នុងន័យតែផ្តល់ដំបូន្មានដល់មនុស្សជាតិ សម្រាប់តែពលរដ្ឋស៊ីវិល របស់កូរ៉េខាងជើងនោះទេ ៕

To Top