ព័ត៌មានអន្តរជាតិ

ទីក្រុងប៉េកាំង ជំរុញឱ្យអាមេរិកបញ្ឈប់ការ លួចតាមអ៊ីនធឺណិត និងការឈ្លបយកការណ៍ ប្រឆាំងនឹងប្រទេសចិន

បរទេស៖ សេចក្តីថ្លែងការណ៍នេះធ្វើឡើង បន្ទាប់ពីក្រសួងយុត្តិធម៌អាមេរិកបានចោទប្រកាន់ សមាជិក ៤ នាក់នៃកងទ័ពរំដោះប្រជាជនពីបទវាយ ប្រហារតាមអ៊ិនធឺរណែត។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា ក្រសួងការបរទេសចិនបានលើកឡើងនូវការចោទប្រកាន់របស់ សហរដ្ឋអាមេរិកចំពោះពួក Hacker ចិន ដែលត្រូវបានចោទប្រកាន់ដោយបញ្ជាក់ថា រដ្ឋាភិបាលនិងយោធាចិន មិនចូលរួមក្នុងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតនោះទេ។

អ្នកនាំពាក្យក្រសួងការបរទេសលោក Geng Shuang បានសង្កត់ធ្ងន់ថា ប្រទេសចិនក៏ជាជនរងគ្រោះនៃការលួចតាមអ៊ីនធឺណិតនិងការឃ្លាំមើលឥតឈប់ឈររបស់សហរដ្ឋអាមេរិកផងដែរ ដោយជំរុញឱ្យរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបញ្ឈប់នូវវិធានការទាំងនេះ។

រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានចោទប្រកាន់ម្តងហើយម្តងទៀតនូវក្រុម Hackerរបស់ចិនពីបទឧក្រិដ្ឋផ្សេងៗគ្នាដោយពួកគេបានអះអាងថា ពួកគេមួយចំនួនមានទំនាក់ទំនងជាមួយទីភ្នាក់ងាររដ្ឋាភិបាលចិន។ យោងទៅតាមសហរដ្ឋអាមេរិក ពួកគេបានព្យាយាមដើម្បីទទួលបានទិន្នន័យចំរុះសម្រាប់គោលបំណងយុទ្ធសាស្ត្រ ដែលអាជ្ញាធរចិនបានបដិសេធ៕ប្រែសម្រួលៈ ណៃ តុលា

To Top