បរទេស៖ ប្រធានាធិបតីហ្វីលពីន ធ្លាប់បានគំរាមបញ្ចប់កិច្ចព្រមព្រៀងកាលពីខែមុន បន្ទាប់ពីអាជ្ញាធរអាមេរិកបានលុបចោលទិដ្ឋាការសម្រាប់សមាជិកព្រឹទ្ធសភាលោក Ronald Fela Rosa ដែលជាអតីតស្នងការនគរបាលជាតិដែលបានចូលរួមក្នុងយុទ្ធនាការប្រឆាំងគ្រឿងញៀនដ៏ល្បីល្បាញរបស់គាត់។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកនាំពាក្យហ្វីលីពីនបានប្រកាសនៅថ្ងៃអង្គារនេះថា ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានណែនាំរដ្ឋាភិបាលឱ្យបញ្ចប់កិច្ចព្រមព្រៀងកងកម្លាំងធ្វើទស្សនកិច្ច (VFA) ជាមួយទីក្រុងវ៉ាស៊ីនតោន។
អ្នកនាំពាក្យប្រធានាធិបតីលោក Salvador Panelo បានប្រកាសដោយស្រង់សំដីរបស់លោក Duterte ថា“ វាដល់ពេលដែលយើងពឹងផ្អែកលើខ្លួនឯង យើងនឹងពង្រឹងការការពារខ្លួនរបស់យើង និងមិនពឹងផ្អែកលើប្រទេសណាមួយឡើយ” ។
លោក Dutertre បានរិះគន់ម្តងហើយម្តងទៀតចំពោះអ្នកនយោបាយអាមេរិកចំពោះការរិះគន់សង្គ្រាមរបស់លោកលើគ្រឿងញៀនហើយថែមទាំងហាមឃាត់សមាជិកសភាអាមេរិកជាច្រើនរូបមិន ឲ្យ ចូលក្នុងប្រទេសនេះ។
លោកបានបដិសេធការចោទប្រកាន់របស់អាមេរិកពីការរំលោភសិទ្ធិមនុស្សដោយប៉ូលីសហ្វីលីពីនដែលបានកើតឡើងក្នុងអំឡុងយុទ្ធនាការនោះដោយបញ្ជាក់ថាប្រទេសរបស់លោកមិនតម្រូវឱ្យមានការជ្រៀតជ្រែកពីសហគមន៍អន្តរជាតិទេ៕
ប្រែសម្រួលៈ ណៃ តុលា