CNN៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល ជប៉ុន លោក Katsunobu Kato បានប្រកាសនៅថ្ងៃនេះថា មានករណីឆ្លងជំងឺ រលាកសួតថ្មី ចំនួន ៤០ បន្ថែមទៀត ត្រូវបានបញ្ជាក់នៅលើកប៉ាល់ ទេសចរណ៍ Diamond Princess ដែលចតនៅកំពង់ផែ យ៉ូកូហាម៉ា។
យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា ចំនួនឆ្លងនេះនាំឱ្យមានករណីសរុបឆ្លងនៅលើកប៉ាល់ដល់ ១៧៥ នាក់។ កប៉ាល់ទេសចរណ៍នេះ ត្រូវបានចតនៅក្រោមការដាក់ ឱ្យនៅដាច់ដោយឡែក ពីគេចាប់តាំងពីថ្ងៃទី ៤ ខែកុម្ភៈ ដោយគ្រោងនឹងបញ្ចប់នៅថ្ងៃទី ១៩ ខែកុម្ភៈ។
លោក Kato បាននិយាយថា ករណីថ្មីទាំង ៤០ នាក់ រួមមានមន្រ្តី ដែលបានមកជួយដោះស្រាយករណីឆ្លងនៅលើកប៉ាល់ម្នាក់ផងដែរ។
នៅក្នុងសេចក្តីប្រកាសមួយដែលប្រកាសអំពីករណីថ្មីប្រតិបត្តិករនាវាទេសចរណ៍ Princess Cruises បាននិយាយថា“ យើងកំពុងអនុវត្តតាមការណែនាំពីក្រសួងសុខាភិបាលជប៉ុន ស្តីពីផែនការដកពិធីសារដើម្បីផ្តល់ការថែទាំសុខភាពសម្រាប់ករណីថ្មីទាំងនេះ” ៕
ប្រែសម្រួលៈ ណៃ តុលា