ព័ត៌មានអន្តរជាតិ

ចិន ដកតំណែង មន្ត្រីជាន់ខ្ពស់ច្រើននាក់ ក្នុងពេលអ្នកស្លាប់ ដោយជំងឺកើន លើសពី១០០០នាក់

BBC៖ ប្រទេសចិន បានដកមន្ត្រីជាន់ខ្ពស់ ជាច្រើនរូបចេញពីតំណែង ដោយសារការដោះស្រាយ ការឆ្លងវីរុសរលាកសួតកូរ៉ូណា ចំនួនអ្នកស្លាប់កើន ដល់លើសពី ១.០០០ នាក់។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅល្ងាចថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ថា លេខាធិការគណបក្ស សម្រាប់គណៈកម្មការ សុខាភិបាលខេត្តហ៊ូប៉ី និងប្រធានគណៈកម្មការ គឺស្ថិតក្នុងចំណោមអ្នក ដែលបាត់បង់ការងារ។

ផ្ទាំងពាណិជ្ជកម្ម

ពួកគេគឺជាមន្រ្តីជាន់ខ្ពស់បំផុត ដែលត្រូវបានគេទម្លាក់ពីតំណែង ។

នាយករងកាកបាទក្រហម ក្នុងតំបន់ ក៏ត្រូវបានដកហូតតំណែងពីបទ “ មិនគោរពកាតព្វកិច្ច” ចំពោះ“ ការដោះស្រាយការបរិច្ចាគ” ៕
ប្រែសម្រួលៈ ណៃ តុលា

To Top