សាន់ហ្វ្រាន់ស៊ីស្កូ ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារទី១១ ខែកុម្ភៈនេះបានឲ្យដឹងថា អង្គការសប្បុរសធម៍មួយរបស់ អាមេរិក បានប្រកាស បរិច្ចាគនូវឧបករណ៍ ជំនួយដង្ហើមចំនួន ១,៨ លាន និងឈុតអាវការពារចំនួន ៨០០០០ឈុត ទៅឲ្យប្រទេសចិន ក្នុងការជួយដល់ការ ប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើង នៃវីរុសកូរ៉ូណា។
Medshare ត្រូវបានគេស្គាល់ថា ជាអង្គការផ្តល់ជំនួយមនុស្សធម៌ ផ្តោតសំខាន់ទៅលើបញ្ហាសុខមាលភាព ពិភពលោកហើយបច្ចុប្បន្ន កំពុងធ្វើការជាដៃគូជាមួយមូលនិធិ នៃក្រុមហ៊ុនកូកាកូឡា ។ ប្រធានប្រតិបត្តិ របស់អង្គការ MedshareលោកCharles Reddingគឺជាមនុស្សធ្លាប់ រស់នៅ ក្នុងប្រទេសចិន៤ឆ្នាំផងដែរ នោះបាននិយាយថា ជាក់ស្តែងជំងឺរាតត្បាតបែបនេះគឺ អាចនឹងកើតឡើងគ្រប់កន្លែងណាៗទាំងអស់ មិនមែនតែនៅចិននោះឡើយ ។
Medshare កាលពីថ្ងៃទី១ខែកុម្ភៈកន្លងមកក៏បាន នាំយកឈុត អាវការពារប្រមាណជា ៨០០០០០ រួចមកហើយទៅកាន់ខេត្ត Hubei ដើម្បីឆ្លើយតបទៅនឹងតម្រូវការ របស់មន្ទីរពេទ្យចិន និងបុគ្គលិកពេទ្យ ដែលកំពុងធ្វើការព្យាបាលអ្នកជំងឺ និងផ្ទុកវីរុសទាំងនោះ៕
ប្រែសម្រួល៖ស៊ុនលី