ព័ត៌មានអន្តរជាតិ

លោក ត្រាំ គ្រោងនឹងតែងតាំង ប្រេសិត ពិសេសលេខ២ ប្រចាំកូរ៉េខាងជើង ជាតំណាង ពិសេសប្រចាំយូអិន

វ៉ាស៊ីនតោន៖ សេតវិមានបានឲ្យដឹង កាលពីថ្ងៃអង្គារមនេះថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ គ្រោងនឹងតែងតាំងប្រេសិតលេខ ២ របស់សហរដ្ឋអាមេរិក សម្រាប់ប្រទេសកូរ៉េខាងជើង ក្នុងនាមជាតំណាងប្រចាំអង្គការ សហប្រជាជាតិ។

សេតវិមានបានឲ្យដឹង នៅក្នុងសេចក្តីប្រកាស ព័ត៌មានមួយថា លោក Alex Wong បច្ចុប្បន្នជាអ្នកតំណាងពិសេស របស់សហរដ្ឋអាមេរិក សម្រាប់ប្រទេសកូរ៉េខាងជើង ត្រូវបានជ្រើសតាំងជាអ្នកតំណាងជំនួស សម្រាប់កិច្ចការនយោបាយពិសេស នៅឯស្ថាប័នពិភពលោក ដែលមានឋានៈជាឯកអគ្គរដ្ឋទូត។

ផ្ទាំងពាណិជ្ជកម្ម

ការតែងតាំងដែលបានគ្រោងទុកនឹងបន្ថែមភាព មិនច្បាស់អំពីអនាគត នៃការចរចានុយក្លេអ៊ែរ រវាង សហរដ្ឋអាមេរិក និងកូរ៉េខាងជើង ដែលបានជាប់គាំង ចាប់តាំងពីកិច្ចប្រជុំកំពូល មិនមានផ្លែផ្ការវាងលោក ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពីខែកុម្ភៈឆ្នាំ ២០១៩ ៕

ដោយ ឈូក បូរ៉ា

To Top