ព័ត៌មានអន្តរជាតិ

G-20 នឹងផ្តោតសំខាន់ លើផលប៉ះពាល់ នៃមេរោគឆ្លងកូរ៉ូណា លើសេដ្ឋកិច្ចពិភពលោក (វីដេអូ)

G-20 នឹងផ្តោតសំខាន់ លើផលប៉ះពាល់ នៃមេរោគឆ្លងកូរ៉ូណា លើសេដ្ឋកិច្ចពិភពលោក

G-20 នឹងផ្តោតសំខាន់ លើផលប៉ះពាល់ នៃមេរោគឆ្លងកូរ៉ូណា លើសេដ្ឋកិច្ចពិភពលោកhttps://www.dap-news.com/international/2020/02/12/32521/

Posted by Dap_News_Website on Wednesday, 12 February 2020

តូក្យូ៖ ប្រភពពី G-20 បានឲ្យដឹងកាលពីថ្ងៃអង្គារថា ប្រធានហិរញ្ញវត្ថុ មកពីក្រុមសេដ្ឋកិច្ចធំៗ ទាំង ២០ នឹងផ្តោតលើផលប៉ះពាល់ នៃការរីករាលដាល នៃមេរោគឆ្លងកូរ៉ូណាថ្មី លើសេដ្ឋកិច្ចពិភពលោក នៅពេលដែលជួបគ្នានៅចុងខែនេះ នៅប្រទេសអារ៉ាប់ប៊ីសាអូឌីត ។

នៅក្នុងកិច្ចប្រជុំ ដែលគ្រោងធ្វើនៅថ្ងៃទី ២២-២៣ ខែកុម្ភៈនៅទីក្រុងរីយ៉ាដ រដ្ឋមន្រ្តីក្រសួង ហិរញ្ញវត្ថុ G-២០ និងអភិបាលធនាគារកណ្តាល ត្រូវបានគេរំពឹងថា នឹងពិភាក្សាពីវិធានការណ៍ ដើម្បីកាត់បន្ថយ ហានិភ័យពីវីរុសបង្កជំងឺរលាកសួត ដែលបណ្តាលឱ្យស្លាប់ដែលមានដើម កំណើតនៅទីក្រុង Wuhan ភាគកណ្តាលប្រទេសចិន ដែលប៉ះពាល់ចំពោះសេដ្ឋកិច្ច ពិភពលោក និងប្រព័ន្ធហិរញ្ញវត្ថុ។

វានឹងក្លាយជាការជួបជុំ G-20 លើកដំបូងចាប់តាំងពីការផ្ទុះឡើងនៃវីរុសកូរ៉ូណា ដែលបានសម្លាប់មនុស្សជាង ១.០០០ នាក់ និងបានឆ្លងជំងឺមួយចំនួនទៀតនៅប្រទេសចិនចំនួន ៤២.០០០ នាក់ដែលច្រើនជាង ការឆ្លងរាតត្បាតជំងឺឆ្លងវីរុស SARS នៅឆ្នាំ២០០២-២០០៣ ៕

ដោយ ឈូក បូរ៉ា

To Top