បរទេស៖ អង្គការសុខភាពពិភពលោក បាននិយាយនៅពេលថ្មីៗនេះថា ខ្លួនមានក្តីសង្ឃឹមថា នឹងអភិវឌ្ឍផលិតវ៉ាក់សាំង ការពារកូរ៉ូណាវីរុសបាន នៅក្នុងអំឡុងពេល ១៨ខែទៀត នេះបើតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០។
ប្រធានអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បានមានប្រសាសន៍ថា វ៉ាក់សំាងការពារវីរុស ដែលអង្គការដាក់ឈ្មោះថា Covid-19 នេះ នឹងត្រូវការពេលវេលា ដើម្បីធ្វើការអភិវឌ្ឍផលិត ហើយលោកនិយាយផងដែរថា ប្រទេសនានានឹងចាំបាច់ត្រូវតែ ធ្វើជាមួយធនធានដែលមាន នៅក្នុងពេលបច្ចុប្បន្ននេះ។
គួរបញ្ជាក់ថា នៅពេលថ្មីៗនេះ ទីក្រុងប៉េកាំង បានអំពាវនាវឲ្យប្រទេសនានា ធ្វើការរឹតបន្តឹងលើការធ្វើដំណើរ ទៅកាន់ប្រទេសចិន នៅក្នុងកិច្ចខិតប្រឹងប្រែងមួយ ដើម្បីទប់ស្កាត់ការរីករាលដាលវីរុស និងស្តារចំណងមិត្តភាពប្រក្រតី សម្រាប់ផលប្រយោជន៍ សេដ្ឋកិច្ចពិភពលោក ៕
ប្រែសម្រួល៖ ប៉ាង កុង