ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង មិនឲ្យពលរដ្ឋ ខ្លួនធ្វើដំណើរទៅសិង្ហបុរី និងប្រទេស អាស៊ីចំនួន៥ ជុំវិញករណីវីរុសកូរ៉ូណា

សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង បានផ្តល់យោបល់យ៉ាងមុតមាំ ដល់ជនជាតិ របស់ខ្លួនឱ្យចៀស វាងធ្វើដំណើរកម្សាន្ត ទៅកាន់ប្រទេសសិង្ហបុរី និងប្រទេសចំនួន ៥ នៅអាស៊ី បន្ថែមពីលើប្រទេសចិន ដែលបានរាយការណ៍ពីករណី ឆ្លងវីរុសកូរ៉ូណានេះ ។

នៅក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់វីរុសដែលបានរីករាលដាល ពាសពេញទ្វីបអាហ្វ្រិករដ្ឋាភិបាលទីក្រុងសេអ៊ូល បានស្នើសុំឱ្យប្រជាជនកំណត់ ការធ្វើដំណើរ របស់ពួកគេទៅកាន់ ប្រទេសជប៉ុន តៃវ៉ាន់ ម៉ាឡេស៊ី វៀតណាម ថៃ និងសិង្ហបុរី។

លោកគីម កាង – អនុប្រធាន នៃការិយាល័យ កណ្តាលគ្រោះមហន្ត រាយបានលើកឡើងថា “វិធានការនេះគឺជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែង ដើម្បីការពារលំហូរចូល នៃមេរោគឆ្លងវីរុសប្រល័យលោកចូល ក្នុងប្រទេសតាមរយៈប្រទេសទីបី” ៕

ដោយ ឈូក បូរ៉ា

To Top