ព័ត៌មានអន្តរជាតិ

រុស្ស៊ីនិយាយថា កងទ័ពតួកគី កំពុងតែធ្វើឲ្យស្ថានភាពនៅខេត្ត Idlib កាន់តែយ៉ាប់

បរទេស៖ ប្រទេសរុស្ស៊ី តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃពុធថា វត្តមានកងទ័ពនិងសព្វាវុធតួកគី នៅក្នុងតំបន់ Idlib គឺកំពុងតែធ្វើឲ្យស្ថានភាពនៅទីនោះ កាន់តែអាក្រក់ខ្លាំងឡើង ដោយសារតែបញ្ជូនសព្វាវុធនិងគ្រាប់ ឆ្លងកាត់ព្រំដែនស៊ីរីនិងតួកគី។

ក្រសួងការពារជាតិរបស់ប្រទេសរុស្ស៊ី បានបង្កើតការតវ៉ាបែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រោយពីលោកប្រធានាធិបតីតួកគី និយាយថា យោធាតួកគីនឹងវាយប្រហារ កងកម្លាំងស៊ីរីគាំទ្រដោយរុស្ស៊ី តាមផ្លូវអាកាសនិងលើគោក គ្រប់ទីកន្លែងក្នុងប្រទេសស៊ីរី ប្រសិនបើទាហានតួកគីផ្សេងទៀត រងការឈឺចាប់ ព្រោះតែរដ្ឋាភិបាលលោក អាសាដ ព្យាយាមដណ្ដើមកាន់កាប់ខេត្ត Idlib។

ផ្ទាំងពាណិជ្ជកម្ម

គួរបញ្ជាក់ថា តួកគី ដែលជាសម្ព័ន្ធមិត្តរបស់ក្រុមឧទ្ទាមស៊ីរីខ្លះប្រឆាំងលោកប្រធានាធិបតីស៊ីរី លោក បាហ្សា អាល់អាសាដ បានបង្កើនការវាយប្រហារតបវិញ នៅថ្ងៃអង្គារសប្ដាហ៍នេះ ក្រោយពីទាហានតួកគី១៣នាក់ បានស្លាប់ ដោយសារគ្រាប់ផ្លោង របស់ស៊ីរី នៅក្នុងខេត្ត Idlib កាលពី១០ថ្ងៃមុន៕ ប្រែសម្រួល៖ប៉ាង កុង

To Top