បរទេស៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលជប៉ុន លោក Katsunobu Kato បានប្រាប់អ្នកយកព័ត៌មានថា ចំនួនអ្នកឆ្លងវីរុសកូរ៉ូណា នៅលើនាវាទេសចរណ៍ Diamond Princess នៅដាច់ឆ្ងាយពីឆ្នេរសមុទ្រជប៉ុន បានកើនឡើងពី ៤៤ ករណីដល់ ២១៨ នាក់។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែក តាមការលើកឡើងរបស់លោក Katsunobu Katoថា ករណីថ្មីរួមមានអ្នកដំណើរ ៤៣ នាក់និងសមាជិកនាវិកម្នាក់។
ការដាក់ឱ្យនៅដាច់ពីគេ ត្រូវបានថែរក្សា ព្រោះអ្នកដំណើរនិងនាវិកខ្លះ បានឆ្លងវីរុសនេះ ហើយផុតកំណត់នៅថ្ងៃទី ១៩ ខែកុម្ភៈ លើកលែងតែការកំណត់ នៃការដាក់ឆ្ងាយនេះ ត្រូវបានពង្រីកបន្ថែម។
រដ្ឋមន្រ្តីក្រសួងសុខាភិបាលជប៉ុនរូបនេះ បន្ថែមថា មនុស្សចាស់នឹងចាកចេញពីកប៉ាល់ នៅថ្ងៃទី ១៤ ខែកុម្ភៈ៕
ប្រែសម្រួលៈ ណៃ តុលា