បរទេស៖ ប៉ូលីសទីក្រុង Da Nang បាននិយាយថា សណ្ឋាគារមួយដែលត្រូវបាន ពិន័យពីបទរក្សាទុកព័ត៌មាន ពីភ្ញៀវចិនដែលភ្ញៀវជនជាតិចិនទាំងនោះ មិនគួរត្រូវបានដាក់ឱ្យ នៅដោយឡែកពីគ្នា។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា សណ្ឋាគារនេះត្រូវបានពិន័យ ជាប្រាក់ដោយមិនបានរាយការណ៍ថា ខ្លួនបានទទួលជនជាតិចិន ១៦ នាក់ដែលគួរតែត្រូវបានគេ ដាក់ឲ្យ នៅដាច់ពីគ្នា ដោយសារការរាលដាល នៃមេរោគរលាកសួតថ្មី បង្កឡើងដោយវីរុសកូរ៉ូណា។
សណ្ឋាគារ Van Xuan នៅលើផ្លូវ Vo Nguyen Giap ក្នុងសង្កាត់ Son Tra ត្រូវបានពិន័យជាប្រាក់ចំនួន ៣លានដុង (១៣០ដុល្លារ) កាលពីថ្ងៃពុធ។
លោកវរសេនីយ៍ ផានមិញម៉ាន ប្រធានផ្នែកនគរបាលស្រុកបាននិយាយថា ការផាកពិន័យនេះគឺសម្រាប់ ការមិនផ្តល់ព័ត៌មានភ្ញៀវ ដល់ប៉ូលីសតាមតម្រូវការ។
លោកថាការពិន័យនេះមិនទាន់មាន ភាពខ្លាំងក្លានៅឡើយទេ ព្រោះបើទោះជាប៉ូលីស បានរកឃើញជនជាតិចិន ១០០០នាក់ កំពុងលាក់ខ្លួននៅក្នុងសណ្ឋាគារ ក៏ដោយក៏ការផាកពិន័យនឹងដូចគ្នា។
នៅថ្ងៃទី៨ ខែកុម្ភៈការិយាល័យអន្តោប្រវេសន៍ ដែលស្ថិតនៅក្រោមនាយកដ្ឋានប៉ូលិសដាណាង និងប៉ូលីសសង្កាត់ Son Tra បានរកឃើញជនជាតិចិនទាំង ១៦ នាក់ដែលស្នាក់នៅក្នុងសណ្ឋាគារ ដោយគ្មានវត្តមានរបស់ពួកគេ ត្រូវបានរាយការណ៍ទៅអាជ្ញាធរ។ ភ្ញៀវចិនទាំង ១៦ នាក់បានមកក្នុងនាមជាភ្ញៀវទេសចរ។ គ្មាននរណាម្នាក់ក្នុងចំណោម ពួកគេមកពីទីក្រុង Wuhan នៃខេត្ត Hubei ដែលជាចំណុចកណ្តាលនៃ ការរីករាលដាលនៃជំងឺនេះទេ ៕
ប្រែសម្រួលៈ ណៃតុលា