តូក្យូ៖ ប្រទេសជប៉ុន នឹងចាត់វិធានការបន្ទាន់ ប្រឆាំងនឹងការរីករាលដាល នៃមេរោគឆ្លងកូរ៉ូណាថ្មីដែលមានតម្លៃ ១៥,៣ពាន់លានយ៉េន ស្មេីនឹង (១៤០លានដុល្លារ) នេះបេីយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។
ចំនួនទឹកប្រាក់នេះ រាប់បញ្ចូលទាំងថវិកាចំនួន ១០,៣ពាន់លានយ៉េន ពីថវិកាបំរុងនៅក្នុងថវិការដ្ឋ នៅក្នុងនោះលោកនាយករដ្ឋមន្រ្តី អាបេ បានលេីកឡេីងថា គណៈរដ្ឋមន្រ្តីនឹងអនុម័ត លើការប្រើប្រាស់របស់ខ្លួននៅថ្ងៃសុក្រ សប្ដាហ៍នេះ។
នៅពេលដែលការផ្គត់ផ្គង់ម៉ាស់ មានកង្វះខាតនៅទូទាំងប្រទេសលោក អាបេ បានលេីកឡេីងផងដែរថារដ្ឋាភិបាលមានគោលបំណង ដើម្បីធានាបានជាង ៦០០លាន ក្នុងមួយខែតាមរយៈការលើកទឹកចិត្តដល់ក្រុមហ៊ុននានា ដើម្បីជំរុញផលិតកម្ម ៕
ដោយ ឈូក បូរ៉ា