ព័ត៌មានអន្តរជាតិ

អតីតមន្ត្រីពន្ធនាគារ រុស្ស៊ីបាញ់សម្លាប់ខ្លួន ក្នុងតុលាការក្រោយរកឃើញថា មានទោសពីបទគម្រាមយកប្រាក់

បរទេស៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី ឈ្មោះ TASS បានរាយការណ៍នៅពេលថ្មីៗនេះថា អតីតមន្ត្រីបម្រើការនៅពន្ធនាគាររុស្ស៊ីមួយរូប ធ្វើអត្តឃាតសម្លាប់ នៅក្នុងតុលាការទីក្រុងមូស្គូ នៅថ្ងៃពុធម្សិលមិញនេះ ក្រោយពីរូបលោកត្រូវកាត់ទោស ឲ្យជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំ។

នៅពេលភ្លាមៗបន្ទាប់ពីចៅក្រម បានរកឃើញថាលោកមានទោសនោះ លោក ដែលជាអតីតប្រធាននាយកដ្ឋាន ផ្នែកដឹកជញ្ជូនរបស់ទីភ្នាក់ងារ ពន្ធនាគាររុស្ស៊ីរូបនេះ បានដកកាំភ្លើងខ្លីបាញ់សម្លាប់ខ្លួនឯង និងបានស្លាប់បានស្លាប់ បាត់បង់ជីវិតនៅនឹងកន្លែងតែម្តង។

ផ្ទាំងពាណិជ្ជកម្ម

យោងតាមប្រភពពីប្រព័ន្ធ ផ្សព្វផ្សាយរុស្ស៊ី អតីតមន្ត្រីពន្ធនាគារវ័យ ៧១ឆ្នាំរូបនេះ ត្រូវបានតុលាការកាត់ទោស ពីបទគម្រាមទារប្រាក់ ១០លានរូប្លិ៍ ស្មើនឹង ១៥៨.៥០០ដុល្លារអាមេរិក ពីអតីតនាយករងនៃទីភ្នាក់ងារពន្ធនាគារ គឺលោក Alexander Sapozhnikov ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top