ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង គ្រោងសង្កត់ធ្ងន់ លើការស្ដារសេដ្ឋកិច្ចឡើងវិញ ក្រោយបញ្ចប់ជំងឺ ឆ្លងវីរុសកូរ៉ូណា

សេអ៊ូល៖ ប្រធានាធិបតី លោក មូន ជេអ៊ីន បានបង្ហាញការជឿជាក់ កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសកូរ៉េខាងត្បូង នឹងនាំមកនូវការបញ្ចប់ ការរាតត្បាតវីរុស ប្រល័យលោកឆាប់ៗនេះ ហើយបានសង្កត់ធ្ងន់ថា វាដល់ពេលហើយ ដើម្បីបន្តកិច្ចខិតខំប្រឹងប្រែងពេញទំហឹង ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញដោយបានជួបជាមួយ ក្រុមអ្នកជំនួញក្នុងស្រុក។

លោកបានលើកឡើង ដោយប្រើឈ្មោះផ្លូវការនៃជំងឺនេះថា“ COVID-១៩ នឹងត្រូវបញ្ចប់ (នៅកូរ៉េខាងត្បូង) ក្នុងពេលដ៏ខ្លីនេះ” នៅក្នុងសម័យប្រជុំដែលធ្វើឡើង នៅសភាពាណិជ្ជកម្មកូរ៉េ និងឧស្សាហកម្មកូរ៉េ (KCCI) ក្នុងទីក្រុងសេអ៊ូល។

លោកបានលើកឡើងថា សំណាង, ការគ្រប់គ្រងដាច់ពីគ្នាក្នុងស្រុក “ហាក់ដូចជាបានឈានដល់ដំណាក់កាលមួយ ដែលមានស្ថេរភាព” ទោះបីវានៅលឿនពេក ដើម្បីធ្វើឱ្យមានការពេញចិត្ត ៕

ដោយ ឈូក បូរ៉ា

To Top