ព័ត៌មានអន្តរជាតិ

អាមេរិក​ សម្ដែងការព្រួយបារម្ភចំពោះ ពលរដ្ឋកូរ៉េខាងជេីង​ ចំពោះភាពងាយរងគ្រោះវីរុសកូរ៉ូណា

វ៉ាស៊ីនតោន៖​ ក្រសួងការបរទេសបាន កាលពីថ្ងៃព្រហស្បតិ៍នេះថាសហរដ្ឋអាមេរិកមានការព្រួយបារម្ភ យ៉ាងខ្លាំងចំពោះភាពងាយរងគ្រោះរបស់ប្រជាជនកូរ៉េខាងជើង​ ចំពោះវីរុសឆ្លងកូរ៉ូណាថ្មី​ នេះបេីយោងតាមការចុះផ្សាយ របស់ទីភ្នាក់សារព័ត៌មាន​ យុនហាប់។ 

ក្រុងព្យុងយ៉ាង​ មិនទាន់បានរាយការណ៍ អំពីករណីដែលត្រូវបានបញ្ជាក់ណាមួយនៃការការពារ​ COVID-19 ដែលបានកើតឡើងជាលើកដំបូងនៅទីក្រុង Wuhan ភាគកណ្តាលប្រទេសចិន​ នៅក្នុងខែធ្នូ​ ចំពេលមានការសង្ស័យថា​ ខ្លួនអាចនឹងមានការពិបាកក្នុងការធ្វើតេស្តិ៍ឬព្យាបាលប្រជាជនរបស់ខ្លួន​ ដោយសារតែខ្វះការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្ត្រ។

ក្រសួងការបរទេសបានឲ្យដឹង នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយដែលត្រូវបានផ្សព្វផ្សាយ នៅលើគេហទំព័ររបស់ខ្លួនថា “ សហរដ្ឋអាមេរិកមានការ ព្រួយបារម្ភយ៉ាងខ្លាំងអំពី ភាពងាយរងគ្រោះរបស់ប្រជាជនកូរ៉េខាងជើង​ ចំពោះការផ្ទុះឡើងនៃវីរុសនេះ៕

ដោយ​ ឈូក​ បូរ៉ា

To Top