តូក្យូ៖ គណៈរដ្ឋមន្រ្តីរបស់នាយករដ្ឋមន្រ្តី ស៊ីន ហ្សូអាបេ បានសម្រេចចិត្តកាលពីថ្ងៃសុក្រ ដើម្បីប្រើប្រាស់ថវិកាចំនួន ១០,៣ ពាន់លានយ៉េន (៩៤ លានដុល្លារ) ពីមូលនិធិបម្រុងរបស់ជប៉ុន សម្រាប់វិធានការទប់ស្កាត់ ការផ្ទុះឡើងនៃវីរុសកូរ៉ូណាថ្មីនេះ។
ស្ថិតក្រោមកញ្ចប់គោលនយោបាយ ដែលបានចងក្រងយ៉ាងរហ័ស ដែលមានទឹកប្រាក់ ១៥,៣ពាន់លានយ៉េន សរុបរដ្ឋាភិបាលនឹងត្រៀមថវិកាភាគច្រើន ដើម្បីឆ្លើយតបនឹងតម្រូវការ បន្ទាន់រាប់ចាប់ពីការបង្កើតឧបករណ៍ធ្វើតេស្តរហ័ស និងវ៉ាក់សាំងដើម្បីអាចឱ្យមន្ទីរពេទ្យកាន់តែ ច្រើនព្យាបាលរោគសញ្ញា ដែលបង្កឡើងដោយវីរុសនេះ។
ក្រុមហ៊ុនផលិតម៉ាស់ ដេីម្បីបង្កើនទិន្នផលនឹង ទទួលបានការឧបត្ថម្ភធនរហូតដល់ ៣០លានយ៉េន ក្នុងមួយគ្រឿងខណៈពេលដែលលោកអាបេ បានកំណត់គោលដៅផ្គត់ផ្គង់ យ៉ាងហោចណាស់ ៦០០ លានគ្រឿងជារៀងរាល់ខែ ដល់ប្រជាជនជប៉ុនប្រមាណ ១២៦ លាននាក់៕
ដោយ ឈូក បូរ៉ា