ព័ត៌មានអន្តរជាតិ

ចិន ពិចារណាពន្យា ពេលកិច្ចប្រជុំសភា ប្រចាំឆ្នាំ ចំពេលមានការរីករាលដាល នៃមេរោគកូរ៉ូណា

ប៉េកាំង៖ ប្រភពដែលស្និទ្ធនឹងបញ្ហានេះ បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍នេះថា ប្រទេសចិន កំពុងពិចារណាពន្យា ពេលកិច្ចប្រជុំប្រចាំឆ្នាំ នៃសភាជាតិរបស់ខ្លួន ដែលគ្រោង នឹងធ្វើនៅដើមខែមីនា នៅពេលដែលប្រទេសនេះ កំពុងប្រឈមមុខ្លាំងនឹងការផ្ទុះឡើង នៃជំងឺរលាកសួតប្រភេទថ្មី ។

ជារៀងរាល់ឆ្នាំសមាជប្រជាជនជាតិ ធ្វើឡើងប្រហែល ១០ ថ្ងៃចាប់ពីថ្ងៃទី០៥ ខែមីនា នៅវិមានប្រជាជនក្នុងទីក្រុងប៉េកាំង ដែលមានប្រតិភូប្រមាណ ៣.០០០ នាក់ប្រមូលផ្តុំពីទូទាំង ប្រទេសដើម្បីពិភាក្សា និងគាំទ្រគោល នយោបាយសំខាន់ៗសម្រាប់ឆ្នាំខាងមុខនេះ។

មន្ត្រីជាច្រើនបានប្រាប់សារព័ត៌មានក្យូដូថា ប៉ុន្តែចំពេលមានការរីករាលដាល នៃវីរុសថ្មីនេះរដ្ឋាភិបាល កំពុងតែឆ្ពោះទៅរកការពន្យារ ពេលកិច្ចប្រជុំដល់ចុងខែមីនា រឺក៏ក្រោយមកទៀត ការសម្រេចចិត្តចុងក្រោយ នឹងត្រូវធ្វើឡើងដោយផ្អែកលើពេលវេលា ដែលការផ្ទុះឡើងឈានដល់កម្រិតកំពូល ៕

ដោយ ឈូក បូរ៉ា

To Top