ព័ត៌មានអន្តរជាតិ

ថៃ៖ ដឹងមូលហេតុ បុរសដែលបាញ់រាប់ សិបគ្រាប់ទាំងព្រលឹម កណ្តាលក្រុង បាងកកហើយ

បរទេស៖ គ្រាប់កាំភ្លើងរាប់សិបគ្រាប់ ត្រូវបានគេបុរសម្នាក់ បាញ់ចេញពីហាងលក់សម្លៀកបំពាក់ កីឡាមួយ នៅលើផ្លូវ Chula ១០ ក្នុងសង្កាត់ Pathumwan ទីក្រុងបាងកក នៅព្រឹកថ្ងៃសុក្រនេះ។ នៅទីបំផុតពួកគេបានធ្វើ ឱ្យបុរសជាខ្មាន់កាំភ្លើងស្ងប់ស្ងៀម ហើយនៅម៉ោង ១០.៤០ នាទីព្រឹកថ្ងៃដដែល ត្រូវបានគេនាំទៅប៉ុស្តិ៍ប៉ូលិស Pathumwan ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា ប៉ូលីសបានឡោមព័ទ្ធតំបន់នោះដែល នៅមិនឆ្ងាយពីការិយាល័យប៉ូលីសភូមិន្ទថៃ ដែលនៅជិតនោះ។ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា បុរសម្នាក់បានចាប់ផ្តើមបាញ់ ចេញពីហាងរបស់គាត់ប្រហែលម៉ោង ៤ ព្រឹក។

សាក្សីម្នាក់បាននិយាយថា គាត់កំពុងអង្គុយនៅក្បែរនោះជាមួយមិត្តភក្តិនៅពេល បុរសនោះបានបាញ់ចេញពីលើដំបូលហាងដែលមានកម្ពស់ ២ជាន់។ គ្រាប់កាំភ្លើងមួយគ្រាប់ បានបាញ់តម្រង់មកពួកគេ។

ប៉ូលីសបាននិយាយថា បុរសម្នាក់ដែលមានអាយុប្រ ហែល ៤០ ឆ្នាំ ជាអ្នកបាញ់ប្រហារ។ ពួកគេបានដកស្រង់សំដីបុរសនោះថា គាត់មានបញ្ហាគ្រួសារ ហើយការបាញ់ប្រហារនោះ មិនបានបណ្តាលឱ្យនរណាម្នាក់រងរបួសទេ។

ក្រោយមកបុរសនោះត្រូវបានគេស្គាល់ឈ្មោះថា Ekachai Jaruksin អាយុ ៤៨ ឆ្នាំ៕ប្រែសម្រួលៈ ណៃ តុលា

To Top