ព័ត៌មានអន្តរជាតិ

ទីប្រឹក្សា WHOថា មេរោគកូរ៉ូណា អាចឆ្លងដល់ ២ ភាគ ៣ នៃចំនួនប្រជាជនទូទាំង ពិភពលោក

បរទេស៖ គិតមកដល់ថ្ងៃសុក្រនេះ ចំនួនអ្នកឆ្លងវីរុសកូរ៉ូណា ដែលបានចុះឈ្មោះមានដល់ ៦៥,២១៣ នាក់ខណៈចំនួនអ្នកស្លាប់ដោយសារការផ្ទុះជំងឺបានកើនឡើងដល់ ១.៤៨៦ នាក់។ ទីប្រឹក្សារបស់អង្គការសុខភាពពិភពលោក (WHO) តាមដានការឆ្លងមេរោគថ្មីនេះបានព្រមានថា ២ ភាគ ៣ នៃចំនួនប្រជាជនពិភពលោក អាចឆ្លងវីរុសនេះ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា លោក Ira Longini អ្នកវិទ្យាសាស្ត្រផ្នែកជំងឺឆ្លងកំពូលនិងជាសហប្រធានមជ្ឈមណ្ឌលស្ថិតិ និងជំងឺឆ្លង នៃសាកលវិទ្យាល័យផ្លរីដា បានលើកឡើងថា វិធានការទប់ស្កាត់យ៉ាងតឹងរឹងរបស់ចិនរួមទាំងការ ដាក់ឲ្យ នៅដាច់ពីគេ នឹងបន្ថយការរីករាលដាលនៃជំងឺនេះ។ អ្នកស្រាវជ្រាវបានបន្ថែមទៀតថាវីរុស Covid-19នេះ កំពុងតែរាលដាលពាសពេញប្រទេសចិន និងតំបន់នៅឆ្ងាយ។

តាមការប៉ាន់ស្មានរបស់លោក Longini ផ្អែកតាមទិន្នន័យបានបង្ហាញថា មនុស្សដែលឆ្លងជំងឺច្រើនតែចម្លងជំងឺនេះទៅមនុស្ស ២-៣ នាក់ផ្សេងទៀត ដែលមានន័យថា មនុស្សរាប់ពាន់លាននាក់ទំនងជាឆ្លង។ 

អ្នកវិទ្យាសាស្ត្ររូបនេះបានអះអាងថា ទោះបីជាវិធីមួយត្រូវបានរកឃើញថាអាចកាត់បន្ថយការឆ្លងបាន ៥០ ភាគរយក៏ដោយ ក៏វីរុសនេះអាចឆ្លងដល់ ១ភាគ៣ នៃប្រជាជនពិភពលោក។

លោកបានកត់សម្គាល់ទៀតថា « លើកលែងតែការផ្លាស់ប្តូរការដែលអាចឆ្លង , ការឃ្លាំមើល និងការទប់ស្កាត់អាចដំណើរការបានល្អ” ។ ករណីដាក់ឱ្យនៅដាច់ឆ្ងាយពីគេ និងទំនាក់ទំនងដាច់ដោយឡែក នឹងមិនអាចបញ្ឈប់វីរុសនេះទេ»។

លោកត្រឹមតែលោក Longini  ព្រមាននោះទេ សូម្បីតែសាស្រ្តាចារ្យផ្នែកសុខភាពសាធារណៈនៃសាកលវិទ្យាល័យហុងកុង គឺលោក Gabriel Leung ក៏បានព្យាករណ៍ដែរថា ជិត ២ ភាគ ៣ នៃចំនួនប្រជាជនពិភពលោក អាចផ្ទុកវីរុសនេះបាន ប្រសិនបើវាមិនអាចគ្រប់គ្រងបាន៕ប្រែសម្រួលៈ ណៃ តុលា

To Top