ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសអាមេរិក ផ្ទុះកំហឹងជុំវិញបញ្ជីឈ្មោះ ក្រុមហ៊ុននៅ West Bank របស់យូអិន

បរទេស៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានផ្ទុះកំហឹងចំពោះការិយាល័យសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ជុំវិញរបាយការណ៍មួយ ចេញកាលពីដើមសប្ដាហ៍នេះ ចុះបញ្ជីឈ្មោះក្រុមហ៊ុនពាណិជ្ជកម្ម ដែលកំពុងធ្វើប្រតិបត្តិការ នៅលើទឹកដីប៉ាឡេស្ទីន ដោយចោទអង្គការសហប្រជាជាតិថា មិនបញ្ឈប់ភាពលម្អៀងប្រឆាំងនឹងអ៊ីស្រាអែល។

នៅថ្ងៃពុធ ការិយាល័យអង្គការសហប្រជាជាតិ ដែលដឹកនាំដោយឧត្តមស្នងការ ទទួលបន្ទុកកិច្ចការសិទ្ធិមនុស្ស លោក Michelle Bachelet បានចេញរបាយការណ៍មួយ បង្ហាញឈ្មោះអង្គភាពពាណិជ្ជកម្មចំនួន១១២ ដែលរួមបញ្ចូលទាំងក្រុមហ៊ុនអ៊ីស្រាអែល ចំនួន៩៤ និងក្រុមហ៊ុន១៨ក្នុងប្រទេស៦ផ្សេងទៀត ដែលកំពុងតែប្រតិបត្តិការនៅតំបន់ West Bank។

យោងតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ បានឲ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍ នាថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លោក Pompeo បាននិយាយថា លោកមានការផ្ទុះកំហឹង ចំពោះលោក Michelle Bachelet សម្រាប់ចេញបញ្ជីឈ្មោះក្រុមហ៊ុនទំាងនោះ៕ ប្រែសម្រួល៖ប៉ាង កុង

To Top