បរទេស៖ ក្រសួងការពារជាតិសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ នៅពេលថ្មីៗនេះ បានប្រកាសថា ក្រុមហ៊ុនការពារជាតិ Lockheed Martin ទើបទទួលបានកំណែប្រែកុងត្រាថ្មីមួយ មានទំហំទឹកប្រាក់ ៦៧,៧លានដុល្លារ ដើម្បីធ្វើទំនើបកម្មយន្តហោះចម្បាំង F-16 ឲ្យរដ្ឋាភិបាលសិង្ហបុរី។
កិច្ចព្រមព្រៀងថ្មី ធ្វើការកែប្រែកុងត្រា ដែលផ្តល់ឲ្យកាលពីឆ្នាំ២០១៥ ជាមួយនឹងជម្រើសផ្សេងៗ ប្រសិនបើអនុវត្តនោះ នឹងមានតម្លៃសរុបដល់ចំនួន៩៨០,៤លាន ហើយការធ្វើទំនើបកម្ម លើយន្តហោះចម្បាំង ចំនួន៦០គ្រឿង របស់ប្រទេសសិង្ហបុរី ត្រូវបានអនុម័ត កាលពីដើមឆ្នាំនោះ តាមរយៈកម្មវិធីលក់សម្ភារៈយោធា ឲ្យបរទេសរបស់អាមេរិក។
គួរបញ្ជាក់ថា យោងតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ បានឲ្យដឹងថា យន្តហោះចម្បាំងនេះ គឺមានបំពាក់ដោយមីស៊ីល វាយប្រហារពីអាកាសទៅអាកាស ចម្ងាយមធ្យមដ៏ទំនើប ភ្ជាប់ជាមួយនឹងកម្មវិធី DASH-3 Mounted Sight៕ ប្រែសម្រួល៖ប៉ាង កុង