បរទេស៖ មេដឹកនាំការពារជាតិស៊ីវិលជាន់ខ្ពស់ នៅទីក្រុងតេអេរ៉ង់មួយរូប តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ការវាយប្រហារតាមអ៊ីនធឺណេតទ្រង់ទ្រាយធំ កាលពីសប្ដាហ៍មុន ដែលផ្តោតគោលដៅ លើហេដ្ឋារចនាសម្ព័ន្ធអ៊ីរ៉ង់ ហាក់មកពីសហរដ្ឋអាមេរិក។
យោងតាមសេចក្តីរាយការណ៍មួយ ពីកាសែត UPI នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ការវាយប្រហារ ដោយធ្វើឲ្យបដិសេធសេវា កាលពីថ្ងៃអាទិត្យសប្ដាហ៍មុននោះ គឺអ្នកប្រើប្រាស់អ៊ីនធឺណេតបានជួប នៅទូទាំងប្រទេសអ៊ីរ៉ង់ ហើយជាពិសេសនោះ គឺបានធ្វើឲ្យប៉ះពាល់ ដល់ក្រុមហ៊ុនប្រតិបត្តិការ សេវាទូរស័ព្ទចំនួនពីរ។
នាយឧត្តមសេនីយ៍ លោក Gholam-Reza Jalali ជាប្រមុខនៃអង្គការការពារជាតិស៊ីវិល របស់ប្រទេសអ៊ីរ៉ង់ បាននិយាយ នៅល្ងាចថ្ងៃព្រហស្បតិ៍ថា ការវាយប្រហារតាមបណ្ដាញអ៊ីនធឺណេតនោះ គឺមុខជាត្រូវបានរៀបចំ ពីសំណាក់សហរដ្ឋអាមេរិក៕ ប្រែសម្រួល៖ប៉ាង កុង