បរទេស៖ នៅថ្ងៃសៅរ៍ទី១៥ខែកុម្ភៈនេះបានឲ្យដឹងថា ប្រធានាធិបតីហ្វីលីពីនលោកឌូទើតេ បានមានប្រសាសបែបនេះថា លោកដូណាល់ត្រាំប្រធានាធីបតីអាមេរិក នឹងទទួលបានការបោះឆ្នោតគាំទ្រម្តងទៀតពីសំណាក់ពលរដ្ឋ អាមេរិកនៅអាណតិ្តក្រោយ។
ការថ្លែងបែបនេះត្រូវបានគេមើលឃើញថា ស្ថិតនៅក្រោយបន្តិចដែលប្រធានាធីបតីហ្វីលីពីនរូបនេះ បានសរសើរចំពោះប្រតិកម្មរបស់ប្រធានាធិបតី អាមេរិកចំពោះការសម្រេចចិត្ត របស់លោកក្នុងការបញ្ចប់កិច្ចព្រមព្រៀងយោធា ដែលមានអាយុកាលរាប់ទសវត្សជាមួយសហរដ្ឋអាមេរិក មកហើយនោះ។
គួរឲ្យដឹងដែរថាកាលពីពាក់កណ្តាល សប្តាហ៍កន្លងមកលោកត្រាំបាននិយាយ ថាលោកមិនបានទើសទាល់ នឹងការសម្រេចចិត្តរបស់លោកឌូទើតេ ឡើយដើម្បីបញ្ចប់កិច្ចព្រមព្រៀងយោធា ដែលហៅកាត់ថាVFAនោះទេខណៈដែលរដ្ឋមន្រ្តី ក្រសួងការពារជាតិ របស់លោកគឺលោក Mark Esper ហាក់មិនសប្បាយចិត្តនឹងការសម្រេចចិត្តនេះឡើយហើយនៅ ខណៈពេលដែលទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួនកំពុងតែជំរុញប្រទេសចិន ឱ្យគោរពតាមច្បាប់អន្តរជាតិនៅអាស៊ីនោះបែរជាហ្វីលីពីន ចង់ដកយោធាអាមេរិកចេញទៅវិញ៕
ប្រែសម្រួល៖ស៊ុនលី