ព័ត៌មានអន្តរជាតិ

អ្នកជំងឺជិត ១ម៉ឺននាក់ បានជាសះស្បើយពីវីរុសកូរ៉ូណា និងត្រូវបានគេអនុញ្ញាតឱ្យ ចេញពីមន្ទីរពេទ្យ

ប៉េកាំង៖ អាជ្ញាធរសុខាភិបាលចិន បានប្រកាសកាលពីថ្ងៃអាទិត្យថា អ្នកជំងឺសរុបចំនួន ៩.៤១៩នាក់ ដែលបានឆ្លងវីរុសកូរ៉ូណា ត្រូវបានបញ្ជូនចេញពីមន្ទីរពេទ្យ បន្ទាប់ពីបានជាសះស្បើយ។

យោងតាមសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយកាលពីថ្ងៃអាទិត្យ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា គណៈកម្មការសុខភាពជាតិ បាននិយាយនៅក្នុងរបាយការណ៍ ប្រចាំថ្ងៃរបស់ខ្លួនថា កាលពីថ្ងៃសៅរ៍មានមនុស្ស ១.៣២៣នាក់បានដើរចេញពីមន្ទីរពេទ្យ បន្ទាប់ពីបានជាសះស្បើយឡើងវិញ។

ផ្ទាំងពាណិជ្ជកម្ម

កាលពីល្ងាចថ្ងៃសៅរ៍ មនុស្សសរុបចំនួន ១.៦៦៥នាក់បានស្លាប់ដោយសារជំងឺនេះ ហើយ ៦៨.៥០០ ករណីនៃការឆ្លងវីរុស ត្រូវបានគេរាយការណ៍ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top