មូស្គូ៖ សហរដ្ឋអាមេរិកបានចាប់ផ្តើម ជម្លៀសពលរដ្ឋរបស់ខ្លួន ចេញពីនាវាទេសចរណ៍ ដែលរងគ្រោះដោយមេរោគឆ្លងវីរុសកូរ៉ូណា ពីនាវាទេសចរណ៍ឈ្មោះ Diamond Princess ដែលបានចូលចតនៅកំពង់ផែ យូកូហាម៉ា របស់ជប៉ុនចាប់តាំងពីថ្ងៃទី៣ ខែកុម្ភៈ បន្ទាប់ពីពលរដ្ឋខ្លួនចំនួន ៤០នាក់ បានឆ្លងវីរុសកូរ៉ូណានេះ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា លោក Anthony Fauci នាយកវិទ្យាស្ថានជាតិ អាឡែកហ្សី និងជំងឺឆ្លងនៃសហរដ្ឋអាមេរិក បាននិយាយថា អ្នកដំណើរជាច្រើននាក់បានឆ្លងជំងឺឆ្លងនេះ។
លោក Fauci បាននិយាយថា “ក្នុងចំណោមពួកគេ គឺមាន៤០ នាក់បានឆ្លងជំងឺ ហើយពួកគេនឹងមិនទៅកន្លែងណាទេ។ ពួកគេនឹងទៅមន្ទីរពេទ្យនៅប្រទេសជប៉ុន” ។
លោកបានបន្ថែមថា អ្នកដែលមានរោគសញ្ញា ក៏នឹងមិនអាចចុះចត យន្តហោះជម្លៀសបានដែរ។ អ្នកផ្សេងទៀតគាត់បានបន្ត ត្រូវបានគេជម្លៀសចេញ ទៅកាន់មូលដ្ឋានទ័ពអាកាស នៅសហរដ្ឋអាមេរិក។
បើមន្រ្តីជម្លៀសណាមួយចាប់ផ្តើម មានរោគសញ្ញានៅលើយន្តហោះ ពួកគេនឹងត្រូវបានបំបែក។ អ្នកជម្លៀសទាំងអស់នឹងត្រូវដាក់ ឱ្យនៅដាច់ពីគ្នារយៈពេល ១៤ថ្ងៃ នៅពេលមកដល់សហរដ្ឋអាមេរិក ៕
ប្រែសម្រួលៈ ណៃ តុលា