សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង កំពុងពិចារណាធ្វើតេស្តិ៍ អ្នកជំងឺរលាកសួត ចំពោះមេរោគឆ្លងប្រភេទថ្មីនេះ ដើម្បីពិនិត្យមើលថា តើវីរុសដ៏សាហាវនេះ បានឆ្លងរាលដាលនៅទូទាំងប្រទេសឬយ៉ាងណា នេះបេីយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។
មជ្ឈមណ្ឌលកូរ៉េសម្រាប់ការគ្រប់គ្រង និងបង្ការជំងឺ (KCDC) បានឲ្យដឹងថារដ្ឋាភិបាលកំពុងពិចារណាដំណើរការតេស្ត រកមេរោគលើអ្នកជំងឺ រលាកសួតឱ្យបានឆាប់តាម ដែលអាចធ្វើទៅបាន បន្ទាប់ពីពិគ្រោះជាមួយ អ្នកជំនាញជំងឺផ្លូវដង្ហើម និងជំងឺឆ្លង។
លោក Jung Eun-kyeong ប្រធានទីភ្នាក់ងារបានឲ្យដឹងថា រដ្ឋាភិបាលកំពុងពិចារណាធ្វើតេស្តិ៍អ្នកជំងឺរលាកសួតទាំងអស់ នៅទូទាំងប្រទេស ប៉ុន្តែក្រោយមកមន្ត្រីបានបញ្ជាក់ថា វិសាលភាពនៃការធ្វើតេស្តនឹងត្រូវបាន កំណត់នៅពេលក្រោយ ៕
ដោយ ឈូក បូរ៉ា