បរទេស៖ អ្នកផលិតខ្សែភាពយន្តរបស់ James Bond ចុងក្រោយបង្អស់ត្រូវបាន បង្ខំឱ្យផ្អាកបញ្ចាំង អំពោះអ្វីដែលជាការរកប្រាក់ចំណេញ បាននៅក្នុងប្រទេសចិន ដោយសារតែរោងកុននៅក្នុងប្រទេសនេះ នៅតែត្រូវបានបិទទ្វារ នៅក្នុងកិច្ចប្រឹងប្រែង ដើម្បីទប់ទល់នឹងមេរោគឆ្លង បង្កឡើងដោយវីរុសកូរ៉ូណា។
យោងតាមសារព័ត៌មាន THE TIMES ចេញផ្សាយកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា ការបិទទ្វាររោងកុន នៅទូទាំងប្រទេសចិន កំពុងតែជះឥទ្ធិពលដល់ អាជីវកម្មខ្សែភាពយន្ត ពីសៀងហៃរហូតដល់ទីក្រុងឡុង។
រឿង No Time to Die នឹងត្រូវចាក់បញ្ចាំងនៅ ចក្រភពអង់គ្លេសនៅថ្ងៃទី ៣ ខែមេសា នឹងក្លាយជាខ្សែភាពយន្តចុងក្រោយ របស់តារាសម្តែងលោក Daniel Craig ដែលជាតួ ០០៧ ហើយត្រូវបានគេរំពឹងថា នឹងក្លាយជាខ្សែភាពយន្តដែល ទទួលបានប្រាក់ចំណេញខ្ពស់បំផុត រហូតមកដល់បច្ចុប្បន្ន។ ប៉ុន្តែជាមួយនឹងប្រាក់ចំណូល ពីទីផ្សារចិនស្ថិតនៅក្នុងការសង្ស័យនៅឡើយ ឥឡូវនេះ ត្រូវបានគេមើលឃើញថា ទំនងមិនសង្ឃឹមឡើយ។
ប្រទេសចិនទទួលបាន ចំណូលច្រើនជាងគេលំដាប់ទី ២ នៅលើពិភពលោក ក្នុងការលក់សំបុត្រដាច់ជាងគេ ដោយទទួលបានចំណូលច្រើនជាង ៦ ពាន់លានផោនកាលពីឆ្នាំមុន។ រឿង Avengers របស់ Disney: Endgame បានចំណាយប្រាក់ច្រើនជាង ៤៥០ លានផោននៅក្នុងប្រទេសចិនតែម្នាក់ឯង ៕
ប្រែសម្រួលៈ ណៃ តុលា