ព័ត៌មានអន្តរជាតិ

ចំនួនអ្នកស្លាប់ ដោយសារ មេរោគឆ្លងវីរុស កូរ៉ូណានៅចិន កើនឡើងដល់ ១៦០០នាក់ និងករណីឆ្លង ជិត ៧ម៉ឺននាក់

ប៉េកាំង៖ អាជ្ញាធរសុខាភិបាល របស់ប្រទេសចិន បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់ដោយសារការរីករាលដាល នៃមេរោគឆ្លងថ្មីនៅក្នុងប្រទេសចិន ដីគោកមានលើសពី ១.៦០០ ជាមួយនឹងករណី ឆ្លងថ្មីជាង ២.០០០ ករណីទៀត។

មានចំនួនអ្នក ស្លាប់បន្ថែមទៀតចំនួន ១៤២ នាក់កាលពីថ្ងៃសៅរ៍ ដែលបង្កើនចំនួនជនរងគ្រោះ នៅក្នុងប្រទេសចិនដល់ទៅ ១៦៦៥ នាក់នេះបើយោងតាមគណៈកម្មការសុខភាពជាតិ។

ក្រៅពីចំនួនអ្នកស្លាប់ចំនួន ១៣៩ នាក់នៅខេត្តហ៊ូប៉ី ដែលវីរុសដែលបង្កឱ្យមានជំងឺនេះ ត្រូវបានគេស្គាល់ជាផ្លូវការថា COVID-19 បានផ្ទុះឡើងនៅរដ្ឋធានីវូហាន របស់ខ្លួនកាលពីខែធ្នូ មានពីរករណីកើតឡើងនៅខេត្តស៊ីឈួន និងមួយនៅខេត្តហ៊ូណាន ។

អាជ្ញាធរបានលើកឡើងថា មានអ្នកឆ្លងថ្មីចំនួន ២,០០៩ នាក់ដែលត្រូវបានបញ្ជាក់នៅទូទាំងប្រទេសចិន ក្នុងនោះមាន ១.៨៤៣ ករណីនៅហ៊ូប៉ីកើនឡើងដល់ ៦៨.៥០០ នាក់ ៕

ដោយ ឈូក បូរ៉ា

To Top