ព័ត៌មានអន្តរជាតិ

Update: អ្នកស្លាប់ដោយ វីរុសកូរ៉ូណាកើនដល់ ១.៧៧០នាក់ ខណៈអ្នកជាសះស្បើយមាន ១០.៨៤៤នាក់ (វីដេអូ)

អ្នកស្លាប់ដោយ វីរុសកូរ៉ូណាកើនដល់ ១.៧៧០នាក់ ខណៈអ្នកជាសះស្បើយមាន ១០.៨៤៤នាក់

អ្នកស្លាប់ដោយ វីរុសកូរ៉ូណាកើនដល់ ១.៧៧០នាក់ ខណៈអ្នកជាសះស្បើយមាន ១០.៨៤៤នាក់https://www.dap-news.com/international/2020/02/17/33736/

Posted by Dap_News_Website on Monday, February 17, 2020

ប៉េកាំង៖ យោងតាមគណៈកម្មការ សុខភាពជាតិរបស់ប្រទេសចិនបានឱ្យដឹងថាចំនួនអ្នកស្លាប់ ដោយសារជំងឺរលាកសួតថ្មី (COVID-១៩) បានកើនឡើងដល់ ១.៧៧០ នាក់នៅក្នុងប្រទេសចិនដីគោកហើយអ្នកឆ្លងមានចំនួន ៧០.៥៤៨ នាក់។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា តួលេខថ្មីបំផុតពីគណៈកម្មការបង្ហាញថា មនុស្ស ១០.៨៤៤ នាក់បានជាសះស្បើយពីជំងឺនេះ។ អ្នកជំងឺចំនួន ៥៧.៩៣៤ នាក់ដែលបច្ចុប្បន្នកំពុង ទទួលការព្យាបាលជំងឺរលាកសួត ដែលបណ្តាលមកពីវីរុសថ្មីនេះ ក្នុងនោះ ១០.៦៤៤ នាក់កំពុងស្ថិតក្នុងសភាពធ្ងន់ធ្ងរ។

មុននេះគណៈកម្មការសុខាភិបាលខេត្ត Hubei ក្នុងតំបន់បាននិយាយថា ចំនួនអ្នកស្លាប់ដោយសារ មេរោគថ្មីនៅក្នុងខេត្តនេះមានចំនួន ១,៦៩៦ នាក់ខណៈដែលមនុស្សជាង ៦.៦៣០ នាក់បានជាសះស្បើយនៅក្នុងខេត្តដែលការផ្ទុះនេះ បានចាប់ផ្តើមនៅក្នុងខែធ្នូ។

សូមជម្រាបថា នៅហុងកុងមានករណី ឆ្លងវីរុសកូរ៉ូណាចំនួន ៥៧ ករណី ដោយមានមនុស្សម្នាក់បានស្លាប់ និង ២ នាក់បានជាសះស្បើយឡើងវិញ។ នៅកោះតៃវ៉ាន់មាន ២០ ករណីដែលស្លាប់ ១ នាក់និងមាន ២ នាក់ជាសះស្បើយ។ នៅម៉ាកាវ ករណីឆ្លងវីរុសចំនួន ១០នាក់ ត្រូវបានចុះបញ្ជី ហើយមនុស្ស ៥ នាក់ត្រូវបានជាសះស្បើយ ហើយចេញពីមន្ទីរពេទ្យ៕

ប្រែសម្រួលៈ ណៃ តុលា

To Top