ព័ត៌មានអន្តរជាតិ

ដឹងអត់ប្រធានាធិបតី អាមេរិករូបនេះ កាន់តែអំណាចបានតែ៣១ថ្ងៃប៉ុណ្ណោះ

ប្រវត្តិសាស្ត្រ: ត្រឹមតែរយៈពេល៣១ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទទួលតំណែង លោក William Henry Harrison ដែលជាប្រធានាធិបតីទី៩ របស់សហរដ្ឋអាមេរិកបានស្លាប់ ដោយសារជំងឺរលាកសួតនៅសេតវិមាន នាថ្ងៃទី៤ ខែមេសា កាលពីឆ្នាំ១៨៤១។

កើតនៅតំបន់ Charles រដ្ឋ Virginia នៅឆ្នាំ១៧៧៣ លោកHarrison បានបម្រើការនៅក្នុងជួរទ័ពអាមេរិក នៅដែនដីភាគនិរតី ហើយនៅឆ្នាំ១៨០០ ត្រូវបានតែងតាំងជាអភិបាលនៃដែនដី ដែលមានជនជាតិឥណ្ឌា ជាអ្នកគ្រប់គ្រង។

នៅឆ្នាំ១៨១១ គាត់បានដឹកនាំ កងកម្លាំងសហរដ្ឋអាមេរិក ប្រឆាំងនឹងសហព័ន្ធឥណ្ឌា ដែលរៀបចំដោយ Shawnee ប្រធាន Tecumseh ហើយទទួលបានជ័យជម្នះ នៅសមរភូមិ Tippecanoe និងបានបញ្ចប់នូវក្តីសង្ឃឹមរបស់ Tecumseh ចំពោះមុខមាត់ឥណ្ឌា ប្រឆាំងនឹងសហរដ្ឋអាមេរិក។

នៅក្នុងសង្គ្រាមឆ្នាំ១៨១២ លោកHarrison បានទទួលកិត្តិនាមដ៏ល្បីល្បាញរបស់គាត់ ក្នុងនាមជាមេបញ្ជាការយោធា ដណ្តើមយកក្រុងDetroit ពីចក្រភពអង់គ្លេស និងការកម្ចាត់កម្លាំងរួមគ្នា របស់ជនជាតិអង់គ្លេស និងជនជាតិដើមអាមេរិក នៅឯសមរភូមិThamesផង។

នៅឆ្នាំ១៨១៦ គាត់ត្រូវបានបោះឆ្នោតជ្រើសរើស ជាតំណាងរាស្ត្រនិងនៅឆ្នាំ ១៨២៥ ក្លាយទៅជាសមាជិកព្រឹទ្ធសភា មុនពេលក្លាយទៅជា ប្រធានាធិបតីអាមេរិកជាផ្លូវការ នាថ្ងៃទី៤ខែមីនាឆ្នាំ១៨៤១៕

ប្រែសម្រួល:ស៊ុនលី

To Top