តូក្យូ ៖ ក្រុមហ៊ុនផលិត រថយន្ត Toyota បាននិយាយថា ខ្លួនមានគម្រោង នឹងចាប់ដំណើរការ នៅរោងចក្រផលិតរថយន្តធំៗ ចំនួន៣របស់ខ្លួន នៅក្នុងប្រទេសចិន នៅសប្តាហ៍នេះហើយ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។
ការផលិតឡើងវិញ ត្រូវបានគ្រោង នឹងចាប់ផ្តើមនៅថ្ងៃទី៣ ខែកុម្ភៈ បន្ទាប់ពីថ្ងៃឈប់សម្រាក បុណ្យចូលឆ្នាំចិន ប៉ុន្តែត្រូវបានពន្យារ ពេលដោយសារតែការផ្ទុះឡើង នូវមេរោគថ្មីនៅប្រទេសចិន ។ ក្រុមហ៊ុន Toyota បាននិយាយថា ប្រតិបត្តិការនៅរោងចក្រ Toyota នៅទីក្រុងឆាងឈុន ខេត្តជីលីន និងរោងចក្រមួយផ្សេងទៀត នៅទីក្រុងក្វាងចូវ ខេត្តក្វាងទុង នឹងចាប់ផ្តើមដំណើរការឡើងវិញ នៅថ្ងៃច័ន្ទនេះ ខណៈរោងចក្រមួយនៅភាគខាងជើង កំពង់ផែចិនធានជីន នឹងចាប់ផ្តើមដំណើរការឡើងវិញនៅថ្ងៃអង្គារនេះ។
ក្រុមហ៊ុនផលិតរថយន្តជប៉ុន បាននិយាយថាវា មិនទាន់ត្រូវបានជួសជុល នៅឡើយទេ នៅពេលរោងចក្រចេង ទូរបស់ក្រុមហ៊ុនតូយ៉ូតា នៅក្នុងខេត្តស៊ីឈួន នឹងចាប់ផ្តើមដំណើរការឡើងវិញ ៕ដោយ៖លី ភីលីព