ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង មិនឆ្លើយតបសំណើរសុំបើក ដំណើរការឡើ​ងវិញតំបន់ឧស្សាហកម្មរួម កេសុង

សេអ៊ូល៖ ក្រសួងបង្រួបបង្រួមជាតិបានឲ្យ ដឹងនៅថ្ងៃច័ន្ទនេះថា ប្រទេសកូរ៉េខាងជើង មិនបានផ្តល់ការឆ្លើយតបណាមួយ ចំពោះលិខិតរបស់សមាគម អ្នកជំនួញកូរ៉េខាងត្បូង ដែលអំពាវនាវឱ្យបើកដំណើរការតំបន់ឧស្សាហកម្មអន្តរ កូរ៉េដែលត្រូវបានបិទនៅ កេសុង Kaesong នោះទេ។

ដោយប្រារព្ធខួបលើកទី ៤ នៃការបិទសួនឧស្សាហកម្ម Kaesong សមាគមអ្នកជំនួញដែលធ្លាប់បើករោងចក្រនៅទីនោះបានធ្វើបាតុកម្មនៅទីក្រុងសេអ៊ូល នៅថ្ងៃច័ន្ទនេះ និងបានជំរុញឱ្យរដ្ឋាភិបាលធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីបើកសួនឧស្សាហកម្មឡើងវិញ។

ពួកគេក៏បានស្នើឱ្យក្រសួងប្រគល់លិខិតមួយទៅកូរ៉េខាងជើង ដែលជំរុញឱ្យទីក្រុងព្យុងយ៉ាងអនុញ្ញាតឱ្យអ្នកជំនួញធ្វើដំណើរទៅមើលសួនឧស្សាហកម្មដើម្បីត្រៀមសម្រាប់ការបន្តប្រតិបត្តិការរបស់ខ្លួន៕

ដោយ ឈូក បូរ៉ា

To Top