បរទេស ៖ កងទ័ពស៊ីរី បាននិយាយនៅថ្ងៃចន្ទនេះថា ខ្លួនបានកាន់កាប់ បានទាំងស្រុង នូវក្រុងនានាជាច្រើន ក្នុងតំបន់ជនបទភាគ ខាងពាយព្យ នៃទីក្រុងអាឡេប៉ូ ហើយខ្លួននឹងបន្តពង្រឹងយុទ្ធនាការរបស់ខ្លួន ដើម្បីបោសសម្អាតពួកសកម្មប្រយុទ្ធ នៅគ្រប់ទីកន្លែងទាំងអស់ដែលពួកគេជួប ។
តាមសេចក្តីរាយការណ៍ ការវាយប្រហារតាមអាកាស នៅថ្ងៃចន្ទនេះ បានវាយចំលើក្រុង Darat Izza នៅជិតព្រំដែនប្រទេសតួកគី ស្ថិតនៅប្រហែល៣០គីឡូម៉ែត្រ ខាងជើងទីក្រុងអាឡេប៉ូ ធ្វើឲ្យជនស៊ីវិល ជាច្រើននាក់រងរបួស និងបង្ខំឲ្យមន្ទីរពេទ្យ ចំនួនពីរបិទទ្វារ នេះបើយោងតាមសម្តី របស់បុគ្គលិក នៅក្នុងមន្ទីរពេទ្យប្រាប់ ។
គួរបញ្ជាក់ថា ដោយសារមានការគាំទ្រ ពីការវាយប្រហារ តាមអាកាសរុស្ស៊ី កងកម្លាំងរដ្ឋាភិបាលស៊ីរី បាននិងកំពុង តែបន្តវាយប្រហារ ចាប់តាំងពីដើមឆ្នាំមក ដើម្បីដណ្ដើមកាន់កាប់ តំបន់ជនបទនៃទីក្រុងអាឡេប៉ូ និង ផ្នែកនៃខេត្ត Idlib ជាទីដែលក្រុមបះបោរប្រឆាំងលោក អាសាដ កាន់កាប់ជាទីតាំងឈរជើង ចុងក្រោយ៕
ប្រែសម្រួល៖ប៉ាង កុង