ព័ត៌មានអន្តរជាតិ

ជនជាតិអ៊ីរ៉ង់ ជាប់ចោទពីបទ បំពានទណ្ឌកម្ម អាមេរិក ធ្វើដំណើរចេញ ពីអាល្លឺម៉ង់ វិលមកប្រទេសវិញ

បរទេស ៖ បុរសជនជាតិចិនម្នាក់ ដែលជាប់ចោទពីបទបំពាន ទណ្ឌកម្មសហរដ្ឋអាមេរិក និងជាប់ឃុំនៅ ក្នុងប្រទេសអាល្លឺម៉ង់ ទើបត្រូវបាន ដោះលែង និងវិលត្រឡប់ទៅកាន់ ប្រទេសអ៊ីរ៉ង់វិញ ក្រោយពីមានកិច្ច ខិតខំប្រឹងប្រែងការទូត ធ្វើឡើងដោយទីក្រុងតេអេរ៉ង់ នេះបើតាមសម្តីមន្ត្រីនាំពាក្យ ក្រសួងការបរទេសអ៊ីរ៉ង់ ។

ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ បានដកស្រង់សម្តីមន្ត្រីនាំពាក្យ លោក Abbas Mousavi ថា បុរស ឈ្មោះ Ahmad Khalili បានជិះយន្តហោះវិលមកប្រទេសវិញ ជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif ដែលបាន ទៅប្រទេសអាល្លឺម៉ង់ ដើម្បីចូលរួមសន្និសីទសន្តិសុខ ទីក្រុង Munich។

គួរបញ្ជាក់ថា លោក Ahmad Khalili គឺជាពលរដ្ឋអ៊ីរ៉ង់មួយរូប ដែលត្រូវចាប់ខ្លួន នៅក្នុងប្រទេសអាល្លឺម៉ង់ តាមសំណើពីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក និងជាបុគ្គលត្រូវបញ្ជូន បន្តទៅអាមេរិក ក្រោយការជាប់ចោទពីបទ បំពានទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ៕

ប្រែសម្រួល៖ប៉ាង កុង

To Top