បរទេស៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo តាមសេចក្តីរាយការណ៍ បានថ្កោលទោសអំពើពុករលួយ និងពោលលើកកម្ពស់ពាណិជ្ជកម្មសហរដ្ឋអាមេរិក នៅថ្ងៃចន្ទសប្ដាហ៍នេះ នៅក្នុងអំឡុងធ្វើទស្សនកិច្ច ក្នុងសាធារណរដ្ឋអង់ហ្គោឡា ជាទីដែលរដ្ឋាភិបាល កំពុងស្វះស្វែងដកហូត យកប្រាក់រាប់ពាន់លានដុល្លារ ដែលមន្ត្រីពុករលួយបាន។
លោក Mike Pompeo កំពុងតែផ្តោតគោលដៅ ផ្សព្វផ្សាយលើកកម្ពស់ ការវិនិយោគរបស់សហរដ្ឋអាមេរិក ថាជាផ្លូវផ្សេងមួយទៀត ក្រៅពីកម្ចីចិន ស្របពេលមានក្តីព្រួយបារម្ភ ជុំវិញគម្រោងដកយោធាអាមេរិក និងការពង្រីកបន្តរឹងបន្តឹងការផ្តល់ទិដ្ឋាការ ផ្តោតលើប្រទេសនៅអាហ្វ្រិកចំនួន៤។
រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិករូបនេះ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ក្រុមពាណិជ្ជករ ក្រោយជួបជាមួយ លោកប្រធានាធិបតី Joao Lourenco ដូច្នេះថា “នៅប្រទេសអង់ហ្គោឡានេះ ការខូចខាតបណ្ដាលមកពីអំពើពុករលួយ គឺប្រាកដជាក់ស្តែងខ្លាំងណាស់ ហើយនេះធ្វើឲ្យកែប្រែដល់របៀបវារៈ ដែលប្រធានាធិបតីដាក់ឲ្យប្រកាន់ខ្ជាប់”៕ ប្រែសម្រួល៖ប៉ាង កុង