សេអ៊ូល ៖ ក្រុមហ៊ុនផលិតរថយន្ត Hyundia ហ៊ីយ៉ាន់ដាយ ដែលជាក្រុមហ៊ុន ផលិតរថយន្តធំ ជាងគេរបស់ប្រទេស កូរ៉េខាងត្បូង កាលពីថ្ងៃអង្គារ បានផ្អាករោងចក្រដំឡើងធំមួយ ក្នុងចំណោមរោងចក្រចំនួន ៥ របស់ខ្លួននៅអ៊ូសាន ដោយសារតែកង្វះខាតផ្នែកពីប្រទេសចិន ចំពេលមានការរីករាលដាល នៃការឆ្លងមេរោគកូរ៉ូណា។
ក្រុមហ៊ុនហ៊ីយ៉ាន់ដាយ បានឲ្យដឹងថារោងចក្រដំឡើងលេខ ១ នៅអ៊ូសានដែលមានចម្ងាយ ៤១៤ គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុងសេអ៊ូល គ្រោងនឹងបិទទ្វាររហូតដល់ថ្ងៃព្រហស្បតិ៍ ដែលជាការផ្លាស់ប្តូរ ដែលនឹងរំខានដល់ការផលិត នៃអនុរថយន្ត Veloster និងរថយន្តប្រភេទ SUV Kona ។
គួរបញ្ជាក់ថា ការបញ្ឈប់ចុងក្រោយបានកើត ឡើងរយៈពេល ៥ ថ្ងៃបន្ទាប់ ពីក្រុមហ៊ុនហ៊ីយ៉ាន់ដាយ បានបើកប្រតិបត្តិការឡើងវិញ នៅឯខ្សែបណ្តាញ ដំឡើងនៅទីក្រុងឧស្សាហកម្មយូអាតាន ៕
ដោយ ឈូក បូរ៉ា