ព័ត៌មានអន្តរជាតិ

ចិនស្វះស្វែងរកជំនួយ ពីក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សជាតិ ឲ្យតាមដានកូរ៉ូណាវីរុសដោយ QR កូដ

បរទេស៖ រដ្ឋាភិបាលចិន កំពុងតែចុះបញ្ជីជំនួយពីក្រុមហ៊ុន Alibaba Group Holding Ltd និងក្រុមហ៊ុន Tencent Holdings Ltd ឲ្យបន្តពង្រីកប្រព័ន្ធផ្អែកលើពណ៌ សម្រាប់ការតាមដានបុគ្គលម្នាក់ ដែលឆ្លងកូរ៉ូណាវីរុស នៅទូទាំងប្រទេស។

កាលពីថ្ងៃពុធ កម្មវិធីបង់ប្រាក់ Alipay ដែលប្រតិបត្តិការ ដោយអង្គភាពហិរញ្ញវុត្ថុ Ant Financial របស់ក្រុមហ៊ុនអាលីបាបា បានបង្ហាញពីលក្ខណៈពិសេស ក្នុងកិច្ចសហការជាមួយរដ្ឋាភិបាល ដែលផ្តល់ QR កូដពណ៌ បង្ហាញពីសុខភាពរបស់ប្រជាពលរដ្ឋ នៅក្នុងទីក្រុងហាំងចូវ។

គួរបញ្ជាក់ថា ចំណាត់ការបែបនេះ គឺបានកើតមានឡើង ស្របពេលដែលរដ្ឋាភិបាលចិន ដាក់ចេញវិធានការ ដែលមិនធ្លាប់មានពីមុន ដើម្បីគ្រប់គ្រងសកម្មភាពបស់ប្រជាជន ក្នុងគោលបំណងទប់ស្កាត់ ការរីករាលដាលឆ្លងនៃវីរុសថ្មី គឺកូរ៉ូណាវីរុស៕ ប្រែសម្រួល៖ប៉ាង កុង

To Top