ប៉េកាំង៖ អាជ្ញាធរសុខាភិបាលចិន បាន្យដឹងកាលពីថ្ងៃអង្គារម្សិលមិញនេះថាអ្នកជំងឺសរុបចំនួន ១២.៥៥២ នាក់ដែលឆ្លង វីរុសកូរ៉ូណានេះ ត្រូវបានគេបញ្ជូនចេញពីមន្ទីរពេទ្យ បន្ទាប់ពីបានជាសះស្បើយនៅចុងថ្ងៃច័ន្ទកន្លងទៅ នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។
គណៈកម្មការសុខភាពជាតិបានឲ្យដឹងនៅក្នុង របាយការណ៍ប្រចាំថ្ងៃរបស់ខ្លួនកាលពីថ្ងៃច័ន្ទថាមនុស្ស ១.៧០១នាក់ បានដើរចេញ ពីមន្ទីរពេទ្យបន្ទាប់ ពីបានជាសះស្បើយឡើងវិញ។
នៅចុងបញ្ចប់នៃថ្ងៃច័ន្ទមនុស្សសរុបចំនួន ១,៨៦៨ នាក់បានស្លាប់ដោយសារជំងឺនេះហើយ ៧២.៤៣៦ ករណីនៃការឆ្លងវីរុស ថ្មីត្រូវបានគេរាយការណ៍ នៅក្នុងតំបន់ចំនួន ៣១ ខេត្ត និងអង្គភាពផលិតកម្ម និងសំណង់ស៊ីនជាំ ងនៅក្នុងប្រទេសចិន៕
ដោយ ឈូក បូរ៉ា