ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន GM គ្រោងនឹងដកខ្លួន ចេញពីប្រទេស អូស្ត្រាលី នូវែលសេឡង់ និងថៃ

DETROIT ៖ ក្រុមហ៊ុន General Motors បានសម្រេចចិត្តដកខ្លួន ចេញពីប្រទេសអូស្ត្រាលី នូវែលសេឡង់ “New Zealand” និងថៃ គឺជាផ្នែកមួយ នៃយុទ្ធសាស្រ្ត ក្នុងការចាកចេញពីទីផ្សារ ដែលមិនផ្តល់ប្រាក់ ចំណេញ គ្រប់គ្រាន់លើការវិនិយោគ ធ្វើឲ្យមានការខកចិត្ត នៅថ្ងៃចន្ទនេះ ធ្វើឲ្យមន្រ្តីមានការព្រួយបារម្ភ អំពីការបាត់បង់ការងារ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

ក្រុមហ៊ុនបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនគ្រោងនឹងបញ្ឈប់ ប្រតិបត្តិការ លក់វិស្វកម្មនិងរចនា សម្រាប់ម៉ាកយីហោ Holden ជាប្រវត្តិសាស្រ្តរបស់ខ្លួន នៅក្នុងប្រទេសអូស្ត្រាលី និងនូវែលសេឡង់ នៅឆ្នាំ២០២១ ។ ក្រុមហ៊ុននេះក៏គ្រោងនឹងលក់រោងចក្ររ៉ាក់យ៉ង របស់ខ្លួននៅក្នុងប្រទេសថៃទៅ ឲ្យក្រុមហ៊ុន Great Wall Motors របស់ចិន និងដកហូតនូវយីហោ Chevrolet ពីប្រទេសថៃនៅចុងឆ្នាំនេះ ។

លោកស្រី Karen Andrews រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបានមានប្រសាសន៍ថា នេះគឺជាលទ្ធផលគួរឲ្យខកចិត្តមួយ។ លោកស្រីបានបន្តថា វាជារឿងអកុសលទាំង២ ពីព្រោះកម្មករប្រហែល ៥០០ នាក់នឹងបាត់បង់ការងារ ប៉ុន្តែក៏ដោយសារតែ ពួកគេបានផ្តល់យោបល់ដល់រដ្ឋាភិបាលអំពីការសម្រេចចិត្តនេះមុនពេលប្រកាស ។
លោក Dave Smith នៃសហជីពកម្មករផលិតកម្មអូស្រ្តាលី ក៏បានសម្តែងនូវការលើកទឹកចិត្ត ។

លោកបាននិយាយថា កម្មករនៅ Holden បានគិតថា ពួកគេនឹងជួបបញ្ហាអាក្រក់បំផុត ហើយនោះមិនមែនជាករណីនោះទេ ។ សម្រាប់ពួកគេភាគច្រើន ជាកម្មកររយៈពេលវែង របស់ពួកគេបានស្មោះត្រង់នឹងក្រុមហ៊ុន ពួកគេចូលចិត្តធ្វើជាផ្នែកមួយ នៃឧស្សាហកម្មរថយន្តហើយឥឡូវនេះវា គឺជាយីហោដ៏ល្បីល្បាញមួយ ដែលនឹងមកដល់ទីបញ្ចប់វា នឹងមានន័យថា បញ្ចប់ការងាររបស់ពួកគេ ។

ក្រុមហ៊ុនបានឲ្យដឹងថា ក្រុមហ៊ុន GM មានបុគ្គលិកចំនួន ៨២៨ នាក់នៅប្រទេសអូស្ត្រាលី និងនូវែលសេឡង់ និងមួយទៀត នៅប្រទេសថៃចំនួន ១៥០០ នាក់។ នៅប្រទេសថៃ ការសម្រេចលក់រោងចក្រ របស់ក្រុមហ៊ុន GM នៅរ៉ាយ៉ុងភាគខាងត្បូងទីក្រុងបាងកក អាចជាដំណឹងល្អ សម្រាប់កម្មករនៅទីនោះ ៕
ដោយ៖លី ភីលីព

To Top