យូអិន៖ អ្នកនាំពាក្យរបស់លោក បានលើកឡើងថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានថ្កោលទោសការវាយប្រហារទៅលើវិហារនៅ ប៊ូគីណាហ្វាសូ Burkina Faso ដែលត្រូវបានគេរាយការណ៍ថា បានសម្លាប់មនុស្សចំនួន ២៤ នាក់កាលពីថ្ងៃអាទិត្យ។
អ្នកនាំពាក្យលោកអគ្គលេខាធិការលោក Eri Kaneko បានលេីកឡេីងថា“ អគ្គលេខាធិការបានថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារ ដែលបានរាយការណ៍ថា បានតម្រង់គោលដៅ ទៅលើព្រះវិហារនៅ Pansi ក្នុងតំបន់ Sahel នៅក្នុងប្រទេសប៊ូគីណាហ្វាសូ កាលពីថ្ងៃទី១៦ ខែកុម្ភៈ” ។
លោកអគ្គលេខាធិការ បានសម្តែងការអាណិតអាសូរ និងចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅ ដល់ក្រុមគ្រួសារនៃអ្នកដែលបានស្លាប់ ហើយលោកសូមជូនពរ ឱ្យមានការឆាប់ជាសះស្បើយ ដល់អ្នករងរបួស និងទទួលបានយុត្តិធម៌” ៕ ដោយ៖ ឈូក បូរ៉ា