ព័ត៌មានអន្តរជាតិ

ក្រុមអ្នកជំនាញ WHO និងចិន ចាប់ផ្ដើមចុះត្រួតពិនិត្យ តាមមូលដ្ឋាន លើមេរោគឆ្លង វីរុសកូរ៉ូណា

ប៉េកាំង៖ មន្ត្រីសុខាភិបាលចិន មួយរូបបានលើកឡើងថា ក្រុមជំនាញរួមមួយក្រុម ដែលមានអ្នកជំនាញ មកពីប្រទេសចិន និងអង្គការសុខភាព ពិភពលោក បានចាប់ផ្តើមត្រួតពិនិត្យ នៅតាមមូលដ្ឋានលើការការពារ និងការត្រួតពិនិត្យការផ្ទុះឡើង នៃវីរុសឆ្លងកូរ៉ូណានេះ។

លោកមី ហ្វេង អ្នកនាំពាក្យគណៈកម្មការសុខភាពជាតិ (NHC) បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានថា ក្រុមអ្នកជំនាញគ្រោងនឹងធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ខេត្តក្វាងទុង និងខេត្តស៊ីឈួន ដើម្បីធ្វើអធិការកិច្ច។

លោកមី បានលើកឡើងថា សន្និសីទមួយត្រូវបានធ្វើឡើងដោយ NHC កាលពីថ្ងៃអាទិត្យ ដែលមានការចូលរួមពីមនុស្សជិត ៨០ នាក់រួមទាំងសមាជិកក្រុមអ្នកជំនាញរួមគ្នា និងតំណាងមកពីយន្តការទប់ស្កាត់ និងត្រួតពិនិត្យរួមគ្នា របស់ក្រុមប្រឹក្សារដ្ឋ ៕
ដោយ ឈូក បូរ៉ា

To Top