ព័ត៌មានអន្តរជាតិ

នាយក WHO៖ ជំងឺរលាកសួតប្រភេទថ្មី ជាជំងឺដ៏កាចសាវបំផុត ដែលបង្កការឆ្លងប្រមាណ ៨០ភាគរយ

ហ្សឺណែវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ថា អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងកាលពីថ្ងៃចន្ទថា វីរុសប្រភេទថ្មីតែមួយគត់ បានបង្កជាជំងឺដ៏កាចសាហាវបំផុត ដែលបង្កការឆ្លងរោគប្រមាណ ៨០ភាគរយ ។

វីរុស COVID-19 បានសម្លាប់មនុស្សអស់ជាង ១.៨០០នាក់ នៅក្នុងប្រទេសចិន ដែលជាកន្លែងឆ្លងរោគមានជាង ៧០.៥០០នាក់ ។

ថ្លែងទៅកាន់បណ្តា អ្នកសារព័ត៌មានទាំងឡាយ លោក Tedros Adhanom Ghebreyesus នាយកអង្គការសុខភាពពិភពលោក បានថ្លែងថា ១៤ភាគរយនៃអ្នកជំងឺទាំងឡាយ នឹងអាចជួយស្រោចស្រង់បានពីជំងឺ ដូចជាជំងឺរលាកសួត ដែរ ។

គាត់បានថ្លែងថា “ប្រមាណ ៥ភាគរយនៃករណីទាំងអស់ ត្រូវបានគេជឿជាក់ថា មានស្ថានភាពធ្ងន់ធ្ងរ ដែលធ្វើឲ្យសរីរាង្គរងការបំផ្លាញ ធ្វើឲ្យលែងដំណើរការ និងធ្វើឲ្យខូចប្រព័ន្ធដកដង្ហើម និងមានករណីជាច្រើនទៀត” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top