ព័ត៌មានអន្តរជាតិ

ប្រធានមន្ទីរពេទ្យ នៅទីក្រុង វូហាន ស្លាប់ដោយសារ ឆ្លងមេរោគកូរ៉ូណា

CNN៖ ចំនួនអ្នកស្លាប់ដោយសារមេរោគឆ្លងថ្មី បង្កឡើងដោយវីរុសកូរ៉ូណា បានឈានដល់ចំនួន ១,៨៧៣ នាក់ ខណៈដែលស្ទើរតែពាក់កណ្តាល ចំនួនប្រជាជន ១,៣ ពាន់លាននាក់នៅប្រទេសចិន នៅតែជាកម្មវត្ថុនៃទម្រង់ផ្សេងៗគ្នា នៃការរឹតត្បិតការធ្វើដំណើរ និងវិធានការដាច់ដោយឡែក។

យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា យោងតាមសេចក្តីថ្លែងការណ៍មួយ ដែលចេញដោយអាជ្ញាធររដ្ឋាភិបាល ក្នុងតំបន់បាននិយាយថា កាលពីថ្ងៃអង្គារ លោក Liu Zhiming នាយកមន្ទីរពេទ្យ Wuchang ក្នុងទីក្រុង វូហាន ដែលស្ថិតនៅកណ្តាលនៃការផ្ទុះជំងឺនេះ បានស្លាប់ដោយខ្លួនឯងដោយសារវីរុសនេះ នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់អាជ្ញាធររដ្ឋាភិបាលក្នុងតំបន់។

លោក Liu ជាគ្រូពេទ្យជំនាញខាង វះកាត់សរសៃប្រសាទ និងជានាយកមន្ទីរពេទ្យដំបូង ដែលបានស្លាប់ដោយសារការ រីករាលដាលនៃវីរុសកូរ៉ូណា។ មរណភាពរបស់ប្រធានមន្ទីរពេទ្យនេះ អាចធ្វើឱ្យមានការរិះគន់សាជាថ្មីដែលថា រដ្ឋាភិបាលមិនបានធ្វើគ្រប់គ្រាន់ ដើម្បីការពារបុគ្គលិកពេទ្យជួរមុខ ដែលភាគច្រើនធ្វើការច្រើនហួស និងហួសកម្លាំង។

ផ្ទាំងពាណិជ្ជកម្ម

នៅថ្ងៃអង្គារនេះផងដែរប្រព័ន្ធ ផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា គ្រូពេទ្យនិងគិលានុបដ្ឋាយិកា ដែលបានស្លាប់ខណៈដែលព្យាយាមទប់ទល់នឹងការផ្ទុះនេះ នឹងត្រូវបានកំណត់ជាផ្លូវការថាជា“ ទុក្ករបុគ្គល” ឬ បុគ្គលដែលរងទុក្ខដល់ស្លាប់ខ្លួន ៕

ប្រែសម្រួលៈ ណៃ តុលា

To Top